មន្ទីរពេទ្យកុមារអង្គរបានប្រកាសអំពីយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” ដែលនឹងដំណើរការចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចនៅមន្ទីរពេទ្យកុមារអង្គរ និងជាពិសេសជាងនេះ គឺដើម្បីរៃអង្គាសថវិកាចំនួន១៥០ ០០០ដុល្លារអាមេរិក ដើម្បីដំណើរការមជ្ឍមណ្ឌលទាំងមូលផងដែរ។