ជួងព្រះវិហារដែលបានបំផ្លាញដោយគ្រាប់បែកបរមាណូ បន្លឺសំឡេងឡើងវិញ

៨០ឆ្នាំបន្ទាប់ពីការទម្លាក់គ្រាប់បែកបរមាណូនៅណាហ្គាសាគី និមិត្តសញ្ញាថ្មីសម្រាប់សន្តិភាពដ៏មានអានុភាព និងការផ្សះផ្សានឹងបន្លឺឡើងតាមអាកាសនោះគឺជាសំឡេងជួងវិហារ យូរ៉ាកាមី (Urakami) ដែលត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅថ្ងៃទី ៩ ខែសីហាឆ្នាំ ១៩៤៥។
ក្រោយសង្រ្គាម ព្រះវិហារ យូរ៉ាកាមី ដែលមានទីតាំងជិតចំណុចកណ្តលនៃកន្លែងទម្លាក់គ្រាប់បែកនេះ បានត្រូវកសាងឡើងវិញ ប៉ុន្តែជួងគឺនៅទំនេររហូតដល់វាត្រូវបានកសាងឡើងវិញនៅក្នុងខែសីហា ឆ្នាំ២០២៥ នេះ។
ជួងនោះត្រូវបានគេកសាងឡើងវិញ ហើយគ្រោងនឹងបន្លឺសំឡេងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នៅវេលាម៉ោង ១១ និង ០២ នាទី ដែលជាពេលវេលាពិតប្រាកដដែលគ្រាប់បែកបានផ្ទុះនៅលើណាហ្គាសាគី។
លោក សិលា មីឈីយ៉ាគី ណាកាមូរ៉ា (Peter Michiaki Nakamura ) បូជាចារ្យនៅ ទីក្រុង ណាហ្គាសាគី បានលើកឡើងថា នៅពេលដែលជួងនោះរោរ៍ឡើង វានឹងរំលឹកដល់ជនរងគ្រោះ និងការអំពាវនាវឱ្យមានសន្តិភាព។
លោកបានបន្ថែមថា ការពិតដែលថាជួងនេះ ដើមឡើយត្រូវបានបំផ្លាញដោយគ្រាប់បែកផលិតដោយអាមេរិក ហើយត្រូវបានសាងសង់ឡើងវិញ និងបរិច្ចាគដោយពលរដ្ឋអាមេរិក គឺជា "សញ្ញាច្បាស់លាស់នៃការអភ័យទោស ការផ្សះផ្សារ និងក្តីសង្ឃឹម"។
លោកបានមានប្រសាសន៍ថា “ជួងនេះបង្ហាញពីលទ្ធភាពនៃការដើររួមគ្នាឆ្ពោះទៅរកការសម្រេចបានសន្តិភាពក្នុងពិភពលោក”៕
Daily Program
