ទីក្រុងរ៉ូមរៀបចំអគ្គសញ្ញាលើកលែងទោស​ដ៏ធំបំផុត

វ៉ាទីកង់ញូវបានរាយការណ៍ថា ទីក្រុងរ៉ូមបានក្លាយជាកន្លែងដែលព្រះសហគមន៍កាតូលិករៀបចំអគ្គសញ្ញាលើកលែងទោសដ៏ធំបំផុតកាលពីសប្តាហ៍មុន។

កម្មវិធីនេះត្រូវបានគេដឹងថា គឺបានរៀបចំពីម៉ោង១០ និង ៣០ នាទីព្រឹកដល់ម៉ោង៦ ល្ងាច នៅបរិវេណទីលានរ៉ូម៉ាំងបុរាណនៅក្នុងទីក្រុងរ៉ូម កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥។

នៅទីនោះគឺមានរៀបចំកន្លែងសម្រាប់លោកបូជាចារ្យ និង​ក្រុមយុវជនដែល​ចង់​ទទួល​អគ្គសញ្ញា​លើក​លែងទោស​រហូតដល់ទៅ ២០០ កន្លែង។​

កន្លែងធ្វើអគ្គសញ្ញានេះ​ គឺមានរៀបចំជាច្រើនភាសា គឺដូចជាអ៊ីតាលី អេស្ប៉ាញ អង់គ្លេស បារាំង ព័រទុយហ្គាល់ និង ប៉ូឡូញ។ ខណៈដែល ភាសាអាល្លឺម៉ង់ ហុងគ្រី ស្លូវ៉ាក កូរ៉េ និង ចិន ក៏មានដែរ ប៉ុន្តែគឺត្រូវមើលកាលវិភាគ៕

Daily Program

Livesteam thumbnail