ប្រធានបណ្ឌិតសភានៃជីវិតថា ព្រះសហគមន៍បានកំពុងតែផ្តោតលើបច្ចេកវិទ្យានិងបរិស្ថាន

លោកម៉ុងសឺញ័រ រ៉េនហ្សូ ភីហ្គោរ៉ារ៉ូ (Renzo Pegoraro) ប្រធានបណ្ឌិតសភាជីវិតនៃព្រះសហគមន៍កាតូលិកបាននិយាយថា ព្រះសហគមន៍កាតូលិកមានផែនការដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនជុំវិញសេចក្តីថ្លៃថ្នូររបស់មនុស្ស រួមទាំងបញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធសុខភាព និងបរិស្ថាន។ នេះបើតាមទីភ្នាក់ងារព័ត៌មានកាតូលិក។​

លោកបានលើកឡើងថា គោលបំណងរបស់បណ្ឌិតសភាទាំងនេះ គឺស្របតាមអនុសាសន៍របស់សម្តេចប៉ាបឡេអូទី១៤ ដែលទ្រង់បានផ្តល់អនុសាសន៍ឲ្យបណ្ឌិតសភាគិតអំពីបញ្ហាទាំងនេះ។

លោកបានបន្តថា បណ្ឌិតសភានេះនឹងធ្វើការជាមួយអ្នកជំនាញមកពីវិស័យផ្សេងៗ អំពីបញ្ហាប្រឈមដែលកំពុងប្រឈមមុខនឹងមនុស្សជាតិ លើប្រធានបទនៃជីវិត និងគុណភាពនៃជីវិតក្នុងបរិបទផ្សេងៗគ្នា។

ក្រៅពីនោះបណ្ឌិតសភាក៏នឹងបន្តការយកចិត្តទុកដាក់របស់ខ្លួនលើ "បញ្ហាទាក់ទងនឹងការចាប់ផ្តើម និងចុងបញ្ចប់នៃជីវិត ព្រមទាំងនិរន្តរភាពបរិស្ថាន សមធម៌ក្នុងប្រព័ន្ធថែទាំសុខភាព សិទ្ធិក្នុងការថែទាំសុខភាព និងសេវាសំខាន់ៗ។

ម៉ុងសឺញ័ររូប​នេះ​ បាននិយាយថា យើងរស់នៅក្នុងដំណាក់កាលដ៏លំបាកមួយ... ហើយជីវិតមនុស្សនៅលើភពផែនដីពិតជាមានការប្រឈមខ្លាំង ព្រះសហគមន៍កាតូលិក គឺពិតជាចង់កំណត់ឲ្យមានទស្សនវិស័យក្នុងការបម្រើមនុស្សគ្រប់រូប ដើម្បីធ្វើឱ្យពិភពលោកកាន់តែស្រស់ស្រាយ និងគួរឱ្យរស់នៅជាងមុន៕

Daily Program

Livesteam thumbnail