យុវជនម្នាក់ទទួលមរណភាពនៅពេលធ្វើធម្មយាត្រាពីអេស៊ីបមកកាន់ទីក្រុងរ៉ូម

យុវជនជនជាតិអេហ្ស៊ីបអាយុ ១៨ ឆ្នាំម្នាក់ឈ្មោះ ប៉ាស្កាល រ៉ាហ្វិច (Pascale Rafic) ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមក្នុងឆ្នាំ​មហាករុណាទិគុណសម្រាប់​យុវជន បានទទលមរណភាព។

ពាក់ព័ន្ធនឹងមរណភាពនេះ វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេច​ឡេអូទី១៤ បានសម្តែងការសោកស្ដាយជាខ្លាំង នៅពេលដែលបានទទួលដំណឹងមរណភាព​ភ្លាមៗរបស់យុវជនជាតិអេហ្ស៊ីបរូបនេះ។

ដើម្បីចូលរួមមរណទុក្ខនោះ នាព្រឹកថ្ងៃសៅរ៍ទី ២ ខែសីហា សម្តេចប៉ាបឡេអូទី១៤បានយាង ទទួលក្រុមយុវជនអេហ្ស៊ីបដែលបានមកដល់ទីក្រុងរ៉ូមដោយផ្ទាល់។

ក្នុងការស្វាគមន៍ក្រុមនេះ សម្តេចប៉ាបបានធានាពួកគេថា ទ្រង់នឹងធ្វើ"ការអធិស្ឋានអស់ពីដួងចិត្ត" ហើយសន្យាថានឹងទូលអង្វរឲ្យព្រះជាម្ចាស់ទទួលយុវជននោះ​ក្នុងព្រះហស្តរបស់ទ្រង់៕

Daily Program

Livesteam thumbnail