វិចារណកថា វៀតណាម យកភាសាអង់គ្លេសជាភាសាទី២ អ្នកខ្លះចង់ឲ្យកម្ពុជាធ្វើបែបនោះដែរ! ដោយឃើញវៀតណាមដាក់គោលដៅយកភាសាអង់គ្លេសជាភាសាទី២ នៅមុនឆ្នាំ២០៣៥ មានទស្សនៈមួយចំនួនបានលើកឡើងថា កម្ពុជាគួរតែយកគំរូរតាមវៀតណាម។
វិចារណកថា កិច្ចការនៅក្នុងផ្ទះជាបំណិនជីវិត ដែលយុវវ័យគ្រប់រូបគួររៀន! យុវជនជាទីស្រលាញ់! ពួកយើងខំរៀនខំសិក្សា ខំលត់ដំខ្លួនទាំងនៅសាលា នៅផ្ទះនិងនៅសហគមន៍ ពីព្រោះការលត់ដំនេះ ជាបំណិនធ្វើឲ្យយើងរឹងមាំនិងរឹងប៉ឹងនៅពេលអនាគតខាងមុខ។
វិចារណកថា អ្នកចិញ្ចឹមសត្វគួរប្រុងប្រយ័ត្ននៅពេលពួកវានៅលើផ្លូវ ក្រៅពីការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរហួសល្បឿនកំណត់ ការបើកបរខ្វះការប្រុងប្រយ័ត្ន សត្វចិញ្ចឹមដែលមានដូចជាគោ ក្របី ឆ្កែ ជ្រូក ក៏ជាមូលហេតុចំបងដែលបង្កគ្រោះថ្នាក់នេះផងដែរសម្រាប់កម្ពុជា។
វិចារណកថា រឿងគ្រោះថ្នាក់ចរាចរណ៍សូមកុំអាងលុយ លុយអាងអំណាច តែសូមអាងលើច្បាប់! បើសង្គមនៅតែមិនប្រើច្បាប់ទេ បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងដ៏រសើបហើយអាចនឹងរុញច្រានសង្គម ឈានទៅរកការបែងចែកវណ្ណៈនៃសង្គមដោយជៀសមិនរួច ។
វិចារណកថា ព្រោះតែការលោភលន់ ! យើងអាចក្លាយជាមនុស្សឆោតល្ងង់ ជាធម្មជាតិមនុស្សរស់នៅជាមួយនឹងកាមកិលេស សេចក្តីចង់មានចង់បាន ដែលគេហៅហាលោភៈនេះឯង ប៉ុន្តែដោយសារតែក្តីលោភនោះវាខ្លាំងពេក វាអាចបង្កទៅជាបញ្ហារហូតដល់អ្នកខ្លះឆោតហើយល្ងង់លង់ចាញ់កលល្បិចគេអស់ទ្រព្យ អស់កិត្តិយស និង បុណ្យសក្តិក៏មាន ។
វិចារណកថា កុំឆ្ងល់តែយើងធ្វើខ្លួនអត់បានការ! គ្មានប្រយោជន៍គេរកថ្មីហើយ មនុស្សនិងផលប្រយោជន៍ គឺវាដើរទន្ទឹមគ្នា ហើយកុំឆ្ងល់ នៅពេលដែលយើងធ្វើខ្លួនជាមនុស្សដែលមិនបានការ មិនមានផលប្រយោជន៍ ធ្វើការឲ្យគេមិនកើត គេនឹងបោះបង់យើងហើយមិនចាំបាច់បញ្ញាសិប្បនិម្មិតមកដល់នោះទេ។
វិចារណកថា កែសម្ផស្ស សូមគិតអំពីបច្ច័យថ្ងៃក្រោយ សព្វថ្ងៃនេះដោយសារតែមនុស្សជាច្រើនមិនពេញនឹងសម្រស់ក៏ដូចជារូបសម្បត្តិដែលខ្លួនមានពីធម្មជាតិបាននាំគ្នាទៅកែនេះកែនោះ ប៉ុន្តែសរីរាង្គដែលកែនេះជាទូទៅវាមិនដូចជារបស់ខ្លួនមានពីធម្មជាតិដែលផ្គុំឡើងដោយហ្សេន ឬ ឌីអិនអេ របស់ឪពុកនិងម្តាយរបស់យើងម្នាក់ៗឡើយ។
វិចារណកថា នៅពេលណាស្ថានីយសាកអាគុយមានកាន់តែច្រើន កំណើននៃការប្រើរថយន្តអគ្គិសនីកាន់តែកើន ស្ថានីយសាកអាគុយរថយន្តអគ្គិសនីនៅពេលនេះមានច្រើនជាងពីមុនមែន ប៉ុន្តែវាមិនច្រើនដូចជាស្ថានីយប្រេងឥន្ធនៈនៅឡើយ ដូច្នេះប្រជាប្រិយភាពនៃរថយន្តនេះ ទោះបីជាមានកំណើនខ្ពស់តែវានៅតែមានកម្រិតនៅឡើយ។
វិចារណកថា រថយន្តទំនើបៗនិងថ្មីៗបានកំពុងតែសម្រុកបញ្ចុះថ្លៃតើយើងគួរទិញជិះឬទេ ? នៅពេលនេះតម្លៃរថយន្តថ្មីៗទំនើបៗជាច្រើនបានកំពុងតែហូរចូលមកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃកាន់តែសមរម្យ ហើយក៏លក្ខខណ្ឌនៃការលក់នោះគឺក៏កាន់តែងាយស្រួល។ នៅក្នុងស្ថានភាពនៅពេលបច្ចុប្បន្ននេះតើយើងគួរទិញឬមិនគួរ ?
វិចារណកថា រាជរដ្ឋាភិបាលបើកឱកាសរើសពលទាហាន៣០០នាក់ ប្អូនៗនិស្សិត និងយុវជន ឱកាសប្រឡូកខ្លួននៅក្នុងខឿនការពារជាតិបានបើកចំហរហើយ ដូច្នេះសូមប្អូនៗរត្រៀមខ្លួនចុះឈ្មោះនិងឆ្លងកាត់ដំណើរការជ្រើសរើសតាមសមត្ថភាព និងតាមជំនាញរបស់ខ្លួន។
វិចារណកថា ៥ ថ្ងៃសម្លាប់មនុស្សដល់ទៅ៣៦នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥គឺនៅតែខ្ពស់ដោយវា បានសម្លាប់ជីវិតមនុស្សដល់ទៅ ៣៦ នាក់ និង របួសធ្ងន់ស្រាលសរុបដល់ទៅ ៦៦នាក់។
វិចារណកថា ព្រោះតែការប្រុងប្រយ័ត្ន អគ្គីភ័យថមថយដល់ជាងពាក់កណ្តាល ប៉ុន្តែត្រូវបន្តយកចិត្តទុកដាក់ ដោយសារតែការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់ក៏ដូចជាចូលរួមបង្ការទាំងអស់គ្នាបូកផ្សំនិងមេឃភ្លៀងជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ គ្រោះអគ្គីភ័យដែលកើតមានឡើងនៅកម្ពុជានាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានថមថយដល់ទៅពាក់កណ្តាល។
វិចារណកថា ចូលឆ្នាំខាងមុខ កុំប្រហែសរឿងគ្រោះមហន្តរាយដោយអគ្គីភ័យ ចាប់ពីចុងសប្តាហ៍នេះតទៅពោលគឺថ្ងៃសៅរ៍ទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ ពលរដ្ឋទូទាំងប្រទេសនឹងរីករាយសប្បាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុន្តែក្រៅពីត្រៀមអារម្មណ៍សប្បាយក៏កុំភ្លេចគ្រោះមហន្តរាយផ្សេងៗជាពិសេសគឺគ្រោះអគ្គីភ័យ។
វិចារណកថា ប្អូនៗយុវវ័យគួរនាំគ្នាលេង ល្បែងប្រជាប្រិយរបស់ជាតិ ដើម្បីឲ្យស្គាល់និងដឹងអំពីតម្លៃនៃល្បែងប្រជាប្រិយខ្មែរ ប្អូនៗយុវវ័យគួរតែនាំគ្នាប្រឡូកហើយសប្បាយរីករាយដោយផ្ទាល់នឹងការលេងល្បែងទាំងនេះ។
វិចារណកថា ជាយុវវ័យការចងក្រងគ្នាជួយសង្គមគឺ ពិតជាប្រសើរជាងចងគ្នាជាក្រុមបងធំ! ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះក្រុមយុវជននិងយុវនារីដែលចងក្រងគ្នាជាក្រុមជួយសង្គម ប៉ុន្តែប្រសិនបើពូកគេចង់ក្រងគ្នាជាក្រុមបងធំបង្កបញ្ហានៅក្នុងសង្គមគឺសមត្ថកិច្ចនឹងបង្រ្កាប ។
វិចារណកថា សូមកុំដកដៃ ឫបន្ធូបន្ថយនឹងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន គ្រឿងញៀនគួរតែត្រូវបន្តនិងពង្រឹងការប្រយុទ្ធប្រឆាំងនឹងវាឲ្យកាន់តែក្តៅគគុកឡើងបន្ថែមទៀត ពីព្រោះវានៅតែគំរាមកំហែងសង្គមយើងដដែលទោះបីជាសមត្ថកិច្ចនិងអាជ្ញាធរបានកំពុងតែយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធនិងប្រឆាំងនឹងវាក៏ដោយចុះ។
វិចារណកថា ១៨០ប្រទេសគ្មាននរណារួចខ្លួនឡើយ គ្រាន់តែកម្ពុជាយើងធ្ងន់ធ្ងរជាងគេ ក្នុង១៨០ប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកគ្មានប្រទេសណាមួយអាចរួចខ្លួនឡើយពីគោលនយោបាយកំណត់ពន្ធថ្មីចេញថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ គ្រាន់តែថា កម្ពុជាជាប់កំណត់ពន្ធខ្ពស់បំផុតគឺដល់ទៅ៤៩ភាគរយ។
វិចារណកថា អ្នកចង់ទៅលេងផ្លូវថ្មើជើង គួរកុំប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនទៅអី! នៅពេលនេះប្រជាប្រិយភាពនៃផ្លូវថ្មើជើង ដែលអាជ្ញាធរបានរៀបចំ តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំងតាំងពី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥មកនោះ គឺកាន់តែមានការគាំទ្រ ហើយពលរដ្ឋកាន់តែចាប់អារម្មណ៍ ។
វិចារណកថា ខណៈអាកាសធាតុក្តៅខ្លាំង ចូរប្រុងប្រយ័ត្នករណីគ្រោះអគ្គីភ័យ នៅក្នុងខណៈពេលដែលស្ថានភាពអាកាសធាតុ កំពុងតែក្តៅខ្លាំង អគ្កីភ័យបានកើតមានឡើងផ្ទួនៗ ចូរប្រុងប្រយ័ត្ន ពីព្រោះវាក៏ជាប្រភពដែលអាចសម្លាប់ជីវិតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។
វិចារណកថា យុវវ័យខ្មែរគួរតែប្រុងប្រៀបខ្លួនឲ្យស្រេចនឹងនិន្នការប្រែប្រួលនៅទស្សវត្សរ៍ក្រោយ យុវវ័យខ្មែរយើងគួរតែខិតខំប្រឹងប្រែងឲ្យលើសពីកម្រិតបន្សាំខ្លួននឹងបច្ចេកវិទ្យា ខណៈដែលក្រុមអ្នកជំនាញនៅលើពិភពលោកបានទស្សទស្សន៍ទាយថា បញ្ញាសិប្បនិម្មិតនឹងដណ្តើមការងារមនុស្សជាច្រើន។
វិចារណកថា ពេលដែលរងគ្រោះបែបនេះមិនមែនជាពេលសើចយំ ហើយបើអាចជួយបានគឺគួរតែជួយ! កម្ពុជាសំណាងជាថ្មីម្តងទៀតដែលមិនបានទទួលផលប៉ះពាល់ដោយសារតែគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដូចនៅមីយ៉ាន់ម៉ា និង ថៃ ប៉ុន្តែនៅក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា ក៏គួរតែជួយគ្នាតាមលទ្ធភាព។