ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​បន្ទាប់​ពី​មានការចាប់​ខ្លួនដូនជីពីររូប​ពី​បទ​ជួញ​ដូរ​មនុស្ស

ការតវ៉ាកំពុងរីករាលដាលនៅក្នុងប្រទេសឥណ្ឌាជុំវិញការចាប់ខ្លួនដូនជី​ពីររូបពីបទបំប្លែង និងការជួញដូរមនុស្សនៅក្នុងរដ្ឋ ចាទីហ្គាហ្វ ( Chattisgarh ) ភាគកណ្តាលនៃប្រទេសឥណ្ឌា។

បាតុកម្មដែលកំពុងបន្តដែលបានចាប់ផ្តើមជាមួយនឹងការចាប់ខ្លួនដូនជីទាំងពីរនាថ្ងៃទី ២៥ខែកក្កដា កាន់តែខ្លាំងឡើងបន្ទាប់ពីការដោះលែងដូនជីទាំងពីរត្រូវបានពន្យារពេលដោយរដ្ឋាភិបាលគណបក្សជាតិនិយមហិណ្ឌូ ដែលប្រឆាំងនឹងការធានានៅក្រៅឃុំ ខណៈ​ដូនជីទាំងពីរ​កំពុង​ជាប់​នៅ​ក្នុងពន្ធនាគារ​ ជិតមួយសប្តាហ៍ហើយនោះ។

លោកកាឌីណាល់ បេសេឡីយូស ម៉ាក្លេមីស (Baselios mar Cleemis) បាននិយាយកាលពីថ្ងៃទី ៣០ ខែកក្កដាថា “តើ​នេះ​ជា​យុត្តិធម៌​បែប​ណា?”។

បញ្ហានេះបានរីកដុះដាលខ្លាំងឡើង​ ដោយទាមទារឱ្យដោះលែងដូនជីជាបន្ទាន់។

ដូនជីទាំងពីរ ម្នាក់មានឈ្មោះថា ព្រីថា ម៉ារី (Preetha Mary) និង​ដូនជី វ៉ាន់ដាណា ហ្រ្វង់ស៊ីស (Vandana Francis) បានត្រូវប៉ូលីសចាប់ខ្លួន ក្រោយពេលដែលដូនជីជួយសង្រ្គោះស្រ្តីវ័យក្មេង៣រូប រហូតដល់ដូនជីទាំងពីរត្រូវរងនូវការចោទប្រកាន់ខាងលើ។

ហេតុផលដែលដូនជីជួយសង្រ្គោះស្រ្តីវ័យក្មេងទាំងនោះព្រោះ​ក្រុមគ្រួសាវាយដំ និងបង្ខំពួកនាង ប៉ុន្តែក្រុមគ្រួសារបដិសេធហើយប្តឹងសមត្ថកិច្ចតែម្តង៕

Daily Program

Livesteam thumbnail