ជីវិតនិងសង្គម «ទស្សនាវដ្តីទេសចរណ៍ជាតិកម្ពុជា» បង្ហាញសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ក្រសួងទេសចរណ៍ បានណែនាំនូវ «ទស្សនាវដ្តីទេសចរណ៍ជាតិកម្ពុជា» ដែលជាវេទិកាជាតិផ្លូវការសម្រាប់តភ្ជាប់ ព្រះរាជាណាចក្រអច្ឆរិយទៅកាន់ពិភពលោក តាមរយៈការរៀបចំមាតិកាជានិទានកថាពុំធ្លាប់មានពីមុនមក រូបថតធម្មជាតិ និងការរចនាប្រកបដោយវិជ្ជាជីវៈ និងស្តង់ដាអន្តរជាតិដោយរក្សាអត្តសញ្ញាណជាតិ។
ជីវិតនិងសង្គម នាយករដ្ឋមន្ត្រីកម្ពុជាណែនាំឱ្យក្រសួងអប់រំត្រូវហាមឃាត់«ការលក់ និងផ្សាយ»ភេសជ្ជៈប៉ូវកម្លាំង,អាហារមានជាតិ ខ្លាញ់ អំបិល និងស្ករខ្ពស់ក្នុងសាលារៀន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តចាត់វិធានការហាមឃាត់ «ការលក់ដូរ និងការផ្សព្វផ្សាយ»ពីភេសជ្ជៈប៉ូវកម្លាំង ,អាហារមានជាតិ ខ្លាញ់ អំបិល និងស្ករខ្ពស់ ក្នុងសាលារដ្ឋ និងឯកជន។
ជីវិតនិងសង្គម កម្ពុជាប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ការការពារប្រព័ន្ធអេកូឡូស៊ី ខណៈពិភពលោកនឹងប្រឈមបាតុភូតកម្តៅ El Niño រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ អំពីបញ្ហាប្រឈមចម្បងៗ ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមមុខ រួមមាន បញ្ហាសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដ៏ធ្ងន់ធរនៃបាតុភូតអែលនីញ៉ូ (El Niño) នៅពេលខាងមុខ។
ជីវិតនិងសង្គម និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤ ដោយបាននាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួតកីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព។
ជីវិតនិងសង្គម កម្ពុជាត្រៀមផែនការឆ្លើយតប «វិបត្តិទឹកស្អាត» បណ្តាលមកពីបាតុភូតអែលនីញ៉ូ បាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករណ៍ថានឹងអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់របបទឹកភ្លៀង និងប្រភពទឹកនៅក្នុងប្រទេសកម្ពុជា។
ជីវិតនិងសង្គម កម្ពុជា ចាប់ផ្ដើមបំពាក់កាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប ដើម្បីការពារសត្វផ្សោតទន្លេមេគង្គ កម្ពុជាបានចាប់ផ្ដើមបំពាក់កាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប ដើម្បីឃ្លាំមើលបទល្មើសនេសាទក្នុងតំបន់អភិរក្ស ព្រមទាំងវាយតម្លៃទីតាំងប្រឈមហានិភ័យផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តក្រចេះ។
ជីវិតនិងសង្គម មីស្ហ៉ែល បាជេឡេ ៖ ពីអ្នកទោសនយោបាយ មកជាប្រធានាធិបតីស្រ្តីដំបូងនៅអាម៉េរិកខាងត្បូង ពីគុកងងឹតនៃរបបយោធា ស្ត្រីដែលឆ្លងកាត់ការធ្វើទារុណកម្មបានតស៊ូរហូតក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេនៅឈីលី និងមានបេះដូងនៃកំណែទម្រង់សិទ្ធិមនុស្សនៅលើឆាកអន្តរជាតិ។
ជីវិតនិងសង្គម ឧត្តមនាវាឯក យី ស៊ុន ស៊ីន ៖ វីរបុរសសង្រ្គាមជើងទឹកអមតៈ និងជាជញ្ជាំងដែកថែប ការពារជាតិកូរ៉េ បេះដូងបម្រើមាតុភូមិដោយស្មោះត្រង់ ភាពក្លាហានឥតញញើត និងខួរក្បាលយុទ្ធសាស្ត្រ យោធាដ៏ប៉ិនប្រសប់ បានផ្លាស់ប្តូរវាសនានៃប្រជាជាតិកូរ៉េទាំងមូលក្នុង សង្គ្រាមឈ្លានពាន ដ៏ ជូរចត់របស់ជប៉ុន។ ឧត្តមនាវាឯក យី ស៊ុន ស៊ីន បន្តប្រយុទ្ធរហូតដល់ដំណក់ឈាមចុងក្រោយដើម្បីការពារទឹកដីកំណើត និងបន្សល់ទុកនូវកេរ្តិ៍ ឈ្មោះល្បីល្បាញរហូតមកដល់បច្ចុប្បន្ន។
ជីវិតនិងសង្គម «ក្ដីព្រួយបារម្ភ និងផលប៉ះពាល់» លើអាជីវករក្នុងស្រុកនិងតំបន់ បច្ចុប្បន្ន ស្ថានភាពទីផ្សារ និងការលក់ដូរទំនិញគ្រប់ប្រភេទនៅកម្ពុជា ព្រមទាំងបណ្ដាប្រទេសក្នុងតំបន់ កំពុងធ្លាក់ចូលក្នុងសភាពស្ងប់ស្ងាត់យ៉ាងខ្លាំង។
ជីវិតនិងសង្គម អ្នករកស៊ីក្រៅប្រព័ន្ធបារម្ភរឿងបង់ពន្ឋចំពោះការចុះបញ្ជីអាជីវកម្ម ស្របពេលដែលការចុះបញ្ជីអាជីវកម្មត្រូវបានស្ថាប័នពាក់ព័ន្ធកំពុងតែជំរុញនិងលើកទឹកចិត្តពលរដ្ឋដែលមានមុខរបរក្រៅប្រព័ន្ធឲ្យចុះបញ្ជីឲ្យត្រឹមត្រូវដើម្បីពួកគេអាចទទួលបានការគាំពារខាងផ្លូវច្បាប់ នោះ ពលរដ្ឋដែលកំពុងតែប្រកបរបរក្រៅប្រព័ន្ធទាំងនេះ គឺហាក់ដូចជាចាប់ អារម្មណ៍ផងនិងព្រួយបារម្ភផង ។
ជីវិតនិងសង្គម ពីក្មេងវត្ត និងតំបន់អតីតជំរុំជនភៀសខ្លួន ទៅជាយុវជនឆ្នើមបង្កើតរ៉ូបូត ការតស៊ូ អំណត់ និងការខិតខំប្រឹងប្រែងរៀនសូត្រឥតឈប់ឈរ បានប្រែក្លាយជីវិតយុវជនម្នាក់ពីក្មេងធំធាត់ក្នុងតំបន់អតីតជំរុំជនភៀសខ្លួន និងជាអតីតក្មេងវត្ត ឱ្យចាកចេញពីគ្រួសារត្រកូលកសិករ មកជាបុគ្គលដ៏មានតម្លៃម្នាក់ ក្លាយជាសហស្ថាបនិក និងជាប្រធានដឹកនាំក្រុមយុវជនវ័យក្មេងបង្កើតរ៉ូបូតសម័យថ្មី។
ជីវិតនិងសង្គម ដោយសារជីវភាព ពលរដ្ឋមួយចំនួនសម្រេចចិត្តយកផ្លូវសាធារណៈស្នាក់នៅ នៅពេលដែលអ្នករស់នៅភ្នំពេញភាគច្រើនកំពុងដេកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យ៉ាងមានផាសុខភាព បុរសឈ្មោះ តិច សុវណ្ណារឹទ្ធ អាយុ ៤០ ឆ្នាំ មិនមានវាសនាល្អបែបនោះឡើយ។
ជីវិតនិងសង្គម អាពីងមិនត្រឹមតែមានរសជាតិឆ្ងាញ់ តែតម្លៃគួរសម អាពីង ដែលជាសត្វរស់នៅក្នុងរូងដី តែក្រោយពេលបំពងរួចមានរសជាតិឆ្ងាញ់នៅក្នុងកែវភ្នែកពលរដ្ឋទូទៅ ហើយគេតែងតែយកវាមកទទួលទាន ឬជាឱសថបុរាណទៀតនោះ។
ជីវិតនិងសង្គម ការតាមដានវដ្តសេដ្ឋកិច្ច មានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្មក្នុងការបត់បែន ការតាមដានអំពីវដ្តសេដ្ឋកិច្ច មានសារៈសំខាន់បំផុតសម្រាប់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងការត្រៀមខ្លួនឆ្លើយតបនឹងការផ្លាស់ប្តូរអាជីវកម្ម និងការរស់នៅរបស់ខ្លួន ឱ្យសមស្របទៅតាមបរិបទនៃការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងប្រទេស។
ជីវិតនិងសង្គម វីរជន ឬជនរងគ្រោះនៃវិទ្យាសាស្ត្រ? រឿងរ៉ាវដ៏រំជួលចិត្តរបស់លោក ហ៊ីដេយ៉ូ ណូហ្គូជី ដែលបានបូជាជីវិតដើម្បីប្រយុទ្ធនឹងជំងឺគ្រុនលឿង ស្ទើរតែពេញមួយជីវិតរបស់លោក ហ៊ីដេយ៉ូ ណូហ្គូជី (Hideyo Noguchi) គឺជាការតស៊ូប្រជែង នឹងវាសនាដ៏ជូរចត់។
ជីវិតនិងសង្គម វេជ្ជបណ្ឌិត កាកឡូស ជេ ហ្វ៊ីនលៃ ៖ វីរបុរសវេជ្ជសាស្ត្រគុយបា អ្នកទម្លាយអាថ៌ កំបាំង «មូសចម្លងរោគ» ដែលបានសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ទោះបីជាត្រូវប្រឈមមុខនឹងការសង្ស័យ និងភាពស្ងៀមស្ងាត់អស់រយៈពេលជិត២ទសវត្សរ៍ក៏ដោយ ក៏លោកវេជ្ជបណ្ឌិត កាកឡូស ជេ ហ្វ៊ីនលៃ មិនបានបោះបង់ចោលការតាំងចិត្តនោះឡើយ។ ការរកឃើញដ៏អស្ចារ្យរបស់លោកអំពីតួនាទីសត្វមូសក្នុងការចម្លងជំងឺគ្រុនលឿង បានក្លាយជាគ្រឹះដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រពិភពលោក ដោយបានជួយសង្គ្រោះជីវិតមនុស្សលោកពីជំងឺរាតត្បាតដ៏កាចសាហាវនេះ។
ជីវិតនិងសង្គម យុវជនកម្ពុជាទទួលបានទាំងចំណេះដឹងជំនាញ និងឱកាសការងារជាក់ស្តែង ក្រោម «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់» ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារដ៏មានសក្តានុពល ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងក្លាយជាស្ពានចម្លងដ៏សំខាន់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ជីវិតនិងសង្គម បេសកកម្មដុតបំភ្លឺស្មារតីស្រឡាញ់ការអាន និងពង្រីកចំណេះដឹងដល់យុវជនកម្ពុជា អំណានគឺជាកំណប់ដ៏មានតម្លៃដែលធ្វើឱ្យអ្នកអានមិនទាល់គំនិត ការអានសៀវភៅជាការពង្រីកចំណេះដឹង គំនិត និងប្រាជ្ញាស្មារតី ដែលមនុស្សគ្រប់រូបត្រូវតែធ្វើក្នុងដំណើរជីវិតប្រចាំថ្ងៃ។ អំណានដូជាឃ្លាំងកំណប់ទ្រព្យដ៏មហាសាល ដែលមនុស្សចាយមិនចេះអស់ ហើយចាយកាន់តែច្រើន កាន់តែទទួលផលតបស្នងកាន់តែច្រើនឡើងវិញ។
ជីវិតនិងសង្គម កម្ពុជាមានមនុស្សយន្តឆុងកាហ្វេ និងចម្អិនអាហារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពអាជីវកម្ម កម្ពុជាពិតជាមិនអន់ឡើយ ដោយបច្ចេកវិទ្យាទំនើបៗដែលធ្លាប់តែឃើញនៅក្នុងរឿង ឬព័ត៌មាននៅប្រទេសកូរ៉េ ចិន ឬជប៉ុន ពេលនេះត្រូវបានគេមើលឃើញផ្ទាល់ភ្នែកនូវវត្តមានរបស់រ៉ូបូតចេះឆុងកាហ្វេ និងចម្អិនអាហារ នៅឯពិព័រណ៍បច្ចេកវិទ្យានៅកម្ពុជាដែលបានបើក និងបញ្ចប់កាលពីពេលថ្មីៗនេះ។
ជីវិតនិងសង្គម ណាហ្គ៊ីប ម៉ាហ្វ៊ូ ៖ ពីក្មេងប្រុសតាមដងផ្លូវក្រុងគែរ មានមោទនភាពដោយក្លាយជាអ្នកនិពន្ធអារ៉ាប់ដំបូងគេដែលគ្រងពានរង្វាន់ណូបែល រស់រានមានជីវិតឆ្លងកាត់ការប៉ុនប៉ងលបលួចធ្វើឃាត ការហាមឃាត់ការបោះពុម្ពផ្សាយ និងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ក្រុមជ្រុលនិយម ជីវិតលោកណាហ្គ៊ីប ម៉ាហ្វ៊ូ (Naguib Mahfouz) មិនត្រឹមតែជាដំណើរជីវិតរបស់បុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាវីរជននៃប៊ិចដែលហ៊ានតស៊ូយកការពិតក្នុងសង្គមមកចងក្រង រហូតក្លាយជាបេះដូងនៃអក្សរសាស្ត្រអារ៉ាប់សម័យទំនើប និងជាម្ចាស់ពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រឆ្នាំ១៩៨៨។
ជីវិតនិងសង្គម កុមារសុំទានតាមដងផ្លូវ៖ ការដាក់ទានជាការសង្គ្រោះ ឬជាការធ្វើបាប? ខណៈកុមារជាច្រើនកំពុងមានឱកាសទទួលបានការសិក្សានៅតាមសាលារៀន កុមារី សំ ភី អាយុ ៩ឆ្នាំ បែរជាត្រូវលើកដៃសុំលុយគេតាមដងផ្លូវដើម្បីចិញ្ចឹមជីវិតទៅវិញ ទោះបីជាបេះដូងរបស់ប្អូនចង់ទៅរៀនសូត្រដូចកុមារដទៃយ៉ាងណាក៏ដោយ។
ពត៌មាន ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បើកកិច្ចប្រជុំប៉ាស្តូរ៉ាល់លើកទី២៦ ជំរុញការផ្លាស់ប្តូររបៀបបម្រើ