សាមូដ្រាហ្គូបតា ក៏មានព្រះនាម សាវារាចូចហេដា ព្រះអង្គគឺជាស្តេចនៃចក្រភពហ្គូបតា ពីឆ្នាំ៣៣៥ ដល់ឆ្នាំ៣៨០។ នៅរាជ្យរបស់ព្រះអង្គ ចក្រភពហ្គូបតាឈានទៅដល់ការគ្រប់គ្រងមួយផ្នែកដ៏ធំនៃភាគខាងជើងប្រទេសឥណ្ឌា។ យុគសម័យរបស់ព្រះអង្គមានការកត់សម្គាល់នូវការរីកចម្រើនយ៉ាងខ្លាំងក្លាខាងអក្សរសាស្រ្ត និងវិទ្យាសាស្រ្ត។