បរិស្ថាន ការហក់ឡើងនៃថ្លៃថាមពល បានធ្វើឲ្យអង្គការសហប្រជាជាតិពង្រឹងការអំពាវនាវ សម្រាប់ថាមពលកកើតឡើងវិញ សង្រ្គាមដែលអន្រួនតំបន់មជ្ឈិមបូព៌ាសាជាថ្មីបានធ្វើឲ្យញ័ររញ្ជួយដល់ទីផ្សារថាមពល និងបង្កើតបានជាកិច្ចពិភាក្សាលើការពឹងផ្អែករបស់ពិភពលោកទៅលើឥន្ធនៈផូស៊ីល ប្រេង។ កាល ពីសប្តាហ៍មុន ប្រមុខនៃអង្គការសហប្រជាជាតិសម្រាប់អាកាសធាតុបានព្រមានថា ការហក់ឡើងសាជាថ្មីនៃតម្លៃប្រេង និងឧស្ម័ន បានរំឭកម្តង
បរិស្ថាន ការសិក្សាស្រាវជ្រាវគេបានរកឃើញសត្វប្រភេទថ្មី និង ជិតផុតពូជ ជាច្រើប្រភេទក្នុង តំបន់ភ្នំថ្មកំបោរ តាមរយៈ របាយការណ៍ស្តីពីការសិក្សាបានបង្ហាញពីការរកឃើញ ជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបងនៃសត្វប្រភេទថ្មី និង ជិតផុតពូជជាច្រើនប្រភេទ។ តាមរយៈកិច្ចសហការ ជាមួយក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខជាតិ ឱ្យដឹងថាការរកឃើញសត្វប្រភេទថ្មីនេះមានដូចជា តុកកែថ្មីចំនួន ៣ ប្រភេទ ខ្យង ២ប្រភេទ ប្រភេទម្រើមព្រះ ២ប្រភេទ ដែលត្រូវបានបោះពុម្ពផ្សាយជាសាធារណ: ខណៈដែលតុកកែថ្មីចំនួន ៣ ប្រភេទទៀតដូចជា (Gehyra sp. nov.) (Cyrtodactylus sp. nov. ) និង (Dixonius sp. nov.) និងប្រភេទពស់ pit viper (Trimeresurus sp. nov.) កំពុងត្រូវបានពិពណ៌នា។
បរិស្ថាន កូនផ្សោតកើតថ្មី ១ក្បាលទៀតនៅអន្លង់កោះសន្ទក់ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្រុមអ្នកស្រាវជ្រាវ រដ្ឋបាលជលផលក្រចេះ,ស្ទឹងត្រែង និងអង្គការ WWF នៅខេត្តស្ទឹងត្រែង បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលទៀតនៅវេលាម៉ោង២:០០រសៀល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
បរិស្ថាន រកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្ដេច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការ គាំពារធនធានសមុទ្រ បានប្រកាសពីការរកឃើញនូវការបង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងនៅកោះសង្សារនៃខេត្តព្រះសីហនុ និងប្រជុំ កោះស្តេចនៃខេត្តកោះកុង។
បរិស្ថាន អង់តាក់ទិក អាណាចក្រឧទ្ទិសសម្រាប់វិទ្យាសាស្រ្ត តើនៅតែស្ថិតជាទ្វីបនៃសន្តិភាពឬយ៉ាងណា? វិសាលភាពដ៏ធំធេងនៃផ្ទាំងទឹកកកនៅប៉ូលខាងត្បូង ទ្វីបអង់តាក់ទិកសព្វថ្ងៃត្រូវបានការពារដោយលក្ខន្តិកៈពិសេសនៅលើពិភពលោកដែលប្រទេសប្រមាណ ៦០ បានព្រមព្រៀងគ្នា និងធានាសន្តិភាព និងទុកទ្វីបនេះជាអាទិភាពសម្រាប់វិទ្យាសាស្រ្ត។ ប៉ុន្តែតើស្ថានភាពនេះអាចស្ថិតស្ថេរដល់ពេលណា?
បរិស្ថាន ការសិក្សាមួយបង្ហាញថា ការឡើងកម្រិតទឹកសមុទ្រអាចនឹងត្រូវបានមើលស្រាល ការសិក្សាវិទ្យាសាស្រ្តមួយ ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ការកើនកម្ពស់កម្រិតទឹកសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រនៅលើពិភពលោក ដែលពាក់ព័ន្ធនឹងការកើនកម្តៅអាកាសធាតុ និងជាប្រភពនៃមហន្តរាយដែលរាលដាល មានដូចជា ទឹកជំនន់ និងការសឹករិចរិលឆ្នេរ អាចនឹងត្រូវគេមើលរំលង និងវាយតម្លៃទាបអំពីហានិភ័យ ដ៏មានសក្តានុពលរបស់វា ព្រមទាំងនយោបាយនៃការសម្របខ្លួនផង។
បរិស្ថាន សំរាមពុល ឧក្រិដ្ឋកម្មមើលមិនឃើញដែលកំពុងបំផ្លាញផែនដី ពួកវាបានឆ្លងកាត់សមុទ្រដោយមិនបានទាក់ទាញការចាប់អារម្មណ៍ ត្រូវបានលាក់បាំងនៅក្នុងទូកុងតឺន័រដែលមើលទៅធម្មតា ឬត្រូវបានបំម្លែងឲ្យហាក់ដូចជាទំនិញដែលអាចយកមកប្រើឡើងវិញបាន។ ក៏ប៉ុន្តែនៅពីក្រោយលំហូរដែលមើលមិនឃើញនេះគឺជាការជួញដូរកម្រិតពិភពលោកនូវសារធាតុពុលដែលផ្តល់ផលវិបាកដល់សុខភាព និងបរិស្ថានដ៏ធំធេង។
បរិស្ថាន សំបុកអណ្តើកហ្លួងទី៣ ត្រូវបានរកឃើញ នាដើមឆ្នាំ២០២៦ មានគ្រាប់ពង ២៥គ្រាប់ នៅឆ្នេរខ្សាច់អន្លង់ត្រាំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល និងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង ១ទីតាំង មានគ្រាប់ពងសរុប ២៥គ្រាប់ នៅឆ្នេរខ្សាច់អន្លង់ត្រាំង នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។
បរិស្ថាន វត្តមានសត្វត្រដក់តូច ជាថ្មីម្តងទៀតនៅតំបន់ការពារទេសភាពអន្លង់ព្រីង អង្គការ NatureLife បានបង្ហាញ គំហើញវត្តមានសត្វត្រដក់តូចជាថ្មីម្តងទៀតនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត ដែលបង្ហាញពីលទ្ធផលវិជ្ជមានពីការអភិរក្សទីជម្រក និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីអង្គការ NatureLife នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៦។
បរិស្ថាន តុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគិរីរម្យ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសពីរបកគំហើញថ្មី គឺតុកកែខ្លួនបង្កង់ប្រភេទថ្មីមួយនៅឧទ្យានជាតិគិរីរម្យ នៃប្រទេសកម្ពុជា។
បរិស្ថាន ព្យុះស៊ីក្លូននៅម៉ាដាហ្គាស្កា ជំនួយមានភាពយឺតយ៉ាវដោយសារមូលនិធិមិន គ្រប់គ្រាន់ នៅខណៈដែលប្រទេសម៉ាដាហ្គាស្កា បានចេញក្រឹត្យដាក់ប្រទេសក្នុងកម្រិតគ្រោះមហន្តរាយថ្នាក់ជាតិ ដោយសារខ្យល់ព្យុះស៊ីក្លូន ហ្ស៉ឺសានី កាលពីសប្តាហ៍មុន ការមានកម្រិតដ៏ធ្ងន់ធ្ងរលើហិរញ្ញវត្ថុ បានរិតត្បិតសមត្ថភាពនៃទីភ្នាក់ងារមនុស្សធម៌ក្នុងការចូលធ្វើអន្តរាគមន៍ជួយសង្រ្គោះក្នុងទ្រង់ទ្រាយធំលើប្រទេសកោះនៅមហាសមុទ្រឥណ្ឌា ដែលត្រូវបានរងការឈឺចាប់ដ៏ផុយស្រួយរួចហើយពីវិបត្តិអាកាសធាតុ និងវិបត្តិចំណីអាហារដែលបានកើតឡើងជាថ្មី។
បរិស្ថាន ពង្រូលជាថនិកសត្វ រស់នៅក្នុងរន្ធឈើ ឬរន្ធដី សត្វពង្រូល ជាថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ វាមានស្រការពណ៌ស្រអាប់គ្របដណ្តប់ដងខ្លួនទាំងមូល លើកលែងតែពោះ និងផ្នែកក្រោមក្បាល។ ពង្រូលច្រើនរស់នៅក្នុងព្រៃមានដើមឈើខ្ពស់ៗ ដោយរស់នៅក្នុងរន្ធឈើ ឬរន្ធដី។
បរិស្ថាន ACCB កំពុងដំណើរការកម្មវិធីបង្កាត់ពូជ អណ្តើកបិទមុខ ដោយជោគជ័យ អណ្តើកបិទមុខមានសមត្ថភាពពិសេសក្នុងការលឹបក្បាលនិងជើងដោយរួញចូលទៅក្នុងស្នូករបស់ពួកវា ហើយបិទដោយខ្លួនឯងដោយសារសន្ទះស្នូកទ្រូងរបស់ពួកវាអាចបត់បានដូចត្រចៀកទ្វារផងដែរ។ នេះជាការបញ្ជាក់ពីមជ្ឈមណ្ឌល ACCB នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៦។
បរិស្ថាន កសិករនៅពោធិ៍សាត់ គាំទ្រកសិកម្មឆ្លាតវៃអាកាសធាតុ ជាមួយនឹងជំនាញឆែក អ្នកចូលរួមបានប្រមូលផ្តុំគ្នានៅមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដើម្បីប្រគល់ និងបិទគម្រោង V-BIOCHAR។ គម្រោងនេះត្រូវបានអនុវត្តដោយ ADRA Cambodia អស់រយៈពេលដប់ពីរខែកន្លងមក ដោយប្រើសារធាតុបង្កើនដីធម្មជាតិពីរគឺ ជីកំប៉ុសដង្កូវនាង និងជីវធ្យូង ដើម្បីស្តារជីជាតិឡើងវិញ រក្សាទឹក និងកាត់បន្ថយការពឹងផ្អែកលើជីគីមីដែលនាំចូល នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នានៅថ្ងៃទី ១៩ ខែកុម្ភៈ។
បរិស្ថាន ក្រសួងបរិស្ថានណែនាំ៥ប្រការដើម្បីឱ្យគុណភាពខ្យល់កម្ពុជានៅតែថែរក្សាបានគុណភាពល្អនារដូវប្រាំងនេះ ដើម្បីធានាឱ្យគុណភាពខ្យល់ នៅកម្ពុជា នារដូវប្រាំងនេះរក្សាបានគុណភាពល្អនោះក្រសួងបរិស្ថានបានចេញសេចក្តីណែនាំ៥ប្រការដូចខាងក្រោម៖
បរិស្ថាន កូនផ្សោត១ក្បាលថ្មីនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ខេត្តក្រចេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបង្ហាញពីការរកឃើញកូនផ្សោតកើតថ្មីមួយក្បាលដែលកើតចំថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
បរិស្ថាន នៅប្រទេសកេនយ៉ា ពីកសិដ្ឋានគ្រួសារទៅកាន់បច្ចេកវិទ្យាអាកាសធាតុ នៅប្រទេសកេនយ៉ា កសិកម្មប្រើប្រាស់កម្លាំងពលកម្មរហូតដល់ ៧៥% នៃប្រជាជន។ ប៉ុន្តែ មធ្យោបាយនៃការទ្រទ្រង់ជីវិតរបស់កសិករត្រូវបានទទួលការគំរាមកំហែងដោយការវិវត្តិនៃ អាកាសធាតុ និងការបាត់បង់ដីធ្លីដែលអាចផលិតផល។ នេះគឺជាបាតុភូតដែលប៉ះពាល់ដល់សំណុំទាំងមូលនៃប្រជាជនអាហ្រ៊ិក។
បរិស្ថាន សត្វកម្រជាច្រើននៅឧទ្យានជាតិវីរជ័យ ត្រូវបានកត់ត្រាតាមរយ:ម៉ាស៊ីនថតស្វ័យប្រវត្ត ការសិក្សាស្រាវជ្រាវជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើន ដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ។ ឧទ្យានជាតិ នេះស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជាដែលជាជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។
បរិស្ថាន ការធ្លាក់ភ្លៀងមិនធ្លាប់មាន ទឹកជំនន់ឡើងភ្លាមៗ និងការជម្លៀសប្រជាជននៅ ប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ខ្យល់ព្យុះ លីអូណាដូ បានបង្កជាការធ្លាក់ភ្លៀងក្នុងបរិមាណមិនធ្លាប់មាននៅប្រទេសអេស្បាញ និងព័រទុយហ្គាល់ ដែលបង្កជាទឹកជំនន់ដ៏ខ្លាំងក្លា ការជម្លៀសប្រជាជន និងវិបត្តិជាច្រើនទៅមុខទៀត។ អាជ្ញាធរបានប្រឈមមុខនឹងស្ថានភាពទឹកជំនន់ដ៏កម្រ មិនធ្លាប់មាននៅក្នុងបរិបទនៃព្រឹត្តិការណ៍ឧតុនិយមដ៏ញឹកញាប់ហួសហេតុនៅប្រទេសអឺរ៉ុបភាគខាងត្បូង។
បរិស្ថាន ការប្រែប្រួលអាកាសធាតុពង្រីកវិសាលភាពទឹកជំនន់យ៉ាងខ្លាំងក្លា អ្នកស្រាវជា្រវមកពីបណ្តាញការបញ្ជាក់អាកាសធាតុពិភពលោក (World Weather Attribution) បានប្រាប់ឲ្យដឹងថា កាលធ្លាក់ភ្លៀងដ៏ហួសហេតុជាបន្តបន្ទាប់រយៈពេល ១០ថ្ងៃ បាន ក្លាយជាកាន់តែខ្លាំងក្លាដ៏គួរឲ្យកត់សម្គាល់នៅក្នុងតំបន់អាហ្វ្រ៊ិកខាងត្បូងដោយសារហេតុផលនៃការប្រែប្រួលអាកាសធាតុ ដែលមានប្រភពពីមនុស្ស។
បរិស្ថាន ពិភពលោកកំពុងរស់លើសពីមធ្យោបាយដែលធម្មជាតិផ្តល់ទឹកឲ្យ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកកាវ៉េ ម៉ាដានី នាយកវិទ្យាស្ថានសកលវិទ្យាល័យនៃ អង្គការសហប្រជាជាតិសម្រាប់ទឹក បរិស្ថាន និងសុខភាព បានថ្លែងថា ៖ “នេះមិនមែន ដើម្បី សម្លាប់ក្តីសង្ឃឹមទេ ប៉ុន្តែដើម្បីលើកទឹកចិត្តឲ្យមានសកម្មភាព។” “យើងត្រូវទទួលស្គាល់ដោយ ស្មោះត្រង់នូវការបរាជ័យនាពេលសព្វថ្ងៃដើម្បីធ្វើឲ្យថ្ងៃអនាគត អាចសម្រេចបាន។”
ជំនឿ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ លូកា (៥.២៧-៣២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
ជំនឿ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ(ម៉ាថាយ ៩,១៤-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
ជំនឿ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ (ម៉ាកុស ៨,១៤-២១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី