សារមន្ទីរវ៉ាទីកង់ជួសជុលផ្ទាំងគំនូរសន្តអូហ្គូស្ទីនជូនសម្តេចប៉ាបឡេអូទី១៤

បុគ្គលិកនិងអ្នកជំនាញខាងគំនូរប្រចាំនៅសារមន្ទីរវ៉ាទីកង់បានជួសជុលនិងប្រគល់ផ្ទាំងគំនូរសន្តអូគូស្ទីន ជូនសម្តេចប៉ាបឡេអូទី១៤ កាលពីចុងសប្តាហ៍កន្លងទៅ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ផ្ទាំងគំនូរនេះគឺជាគំនូរបុរាណដេលមានជាស្នាដៃរបស់វិចិត្រករអាមិកម្នាក់កាលពីសតវត្សរ៍ទី១៨។
ដោយសារតែវាគឺជាផ្ទាំងគំនូរបុរាណអាយុកាលច្រើនឆ្នាំចាស់និងខូចខាត ដូច្នេះហើយទើបក្រុមការងារសារមន្ទីរបាន ជួសជុលឡើងវិញហើយត្រូវបានក្រុមការងារសារមន្ទីរយកមកជូនសម្តេចប៉ាបឡេអូ។
កិច្ចដំណើរការជួសជុលផ្ទាំងគំនូរបុរាណនេះមិនមែនជារឿងងាយស្រួលឡើយគឺវាត្រូវបានជួសជុលតាមកិច្ចការដែលគ្រប់គ្រងដោយមន្ទីរពិសោធន៍យ៉ាងយកចិត្តនិងប្រុងប្រយ័ត្នបំផុត៕
Daily Program
