លោកអភិបាល ជីរ៉ាដូ អាលមីណាហ្សា (Gerardo Alminaza) ប្រធានអង្គការការីតាសហ្វីលីពីន និងជាប្រធានគណៈកម្មការ ព្រះសហគមន៍ស្តីពីសកម្មភាពសង្គម យុត្តិធម៌ និងសន្តិភាព បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអ្វីដែលលោកបានពិពណ៌នាថាជាការអនុវត្តខុសច្បាប់នៃការលុបចោលប័ណ្ណកម្មសិទ្ធិដីធ្លីដែលផ្តល់ជូនសហគមន៍ជនជាតិដើមភាគតិចមួយ នៅលើកោះ បូរ៉ាខេ ។