សម្តេចប៉ាបឡេអូទី១៤ប្រាប់យុវជនថា ព្រះជាម្ចាស់នឹងគោះទ្វារបេះដូងពួកគេ

ក្នុងអំឡុងពេលយាងជាអធិបតីនៅក្នុងពិធីថ្វាយអភិបូជាសម្រាប់ឆ្នាំមហាករុណាទិគុណសម្រាប់យុវជន សម្តេចប៉ាប ឡេអូទី១៤ បានរំលឹកយុវជនថាព្រះយេស៊ូវគឺជាក្តីសង្ឃឹមរបស់ពួកគេ ហើយជំរុញពួកគេឱ្យផ្សងព្រេងជាមួយទ្រង់ ឆ្ពោះទៅរកភាពអស់កល្បជានិច្ច។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ព្រះជាម្ចាស់ព្រះអង្គនឹងគោះទ្វារបេះដូងយើងទាំងអស់គ្នា ហើយទ្រង់ពិតជាចង់ឲ្យយើងបើកបេះដូងដើម្បីទ្រង់។
សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា ព្រះយេស៊ូគឺជាក្តីសង្ឃឹមរបស់យើង ដំណើរផ្សងព្រេង មួយជីវិតរបស់ទ្រង់គឺជាប្រទីបសម្រាប់បំភ្លឺមាគ៌ានៃជីវិតរបស់យើងទាំងអស់គ្នា។ ដូច្នេះសូមបើកបេះដូងនិងចិត្តគំនិតដើម្បីព្រះអង្គអាចបំភ្លឺដល់យើងទាំងអស់គ្នា៕
Daily Program
