ដំណោះស្រាយរដ្ឋពីរ ជាផ្លូវតែមួយដែលអាចសម្រេចបានសន្តិភាពសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន

ក្នុងអំឡុងសន្និសីទរយៈពេលបីថ្ងៃ នៃក្រុមប្រទេសសមាជិកអង្គការសហប្រជាជាតិដែលបានជជែកគ្នាអំពីរបៀបបង្កើតសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន អ្នកសង្កេតការណ៍អចិន្ត្រៃយ៍សន្តអាសនៈបាន អះអាងថា សន្តិភាពយូរអង្វែងអាចត្រូវបានរកឃើញគឺមានតែដំណោះស្រាយរដ្ឋពីរតែប៉ុណ្ណោះ។

លោកអគ្គអភិបាល ហ្គាព្រីអែល កាហ្សា (Gabriele Caccia) បានលើកឡើងនៅក្នុងអង្គសន្និសីទ​ដែលរៀបចំពីថ្ងៃទី ២៨ ដល់ ៣០ ខែកក្កដាថា សន្តអាសនៈមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺនដែលកើតឡើងនៅក្នុងតំបន់ហ្គាហ្សា។

លោកអគ្គអភិបាល​បាន​គូស​បញ្ជាក់​ពី​អំពើ​ឃោរឃៅ​ដែល​បន្ត​​ធ្វើ​ឲ្យ​សហគមន៍​ដែល​មាន​ទុក្ខ​ព្រួយ​រួច​ហើយនោះត្រូវបន្តរងទុក្ខលំបាកបន្ថែមទៀត ខណៈដែលកុមារ​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​សម្លាប់ ហើយលំនៅស្ថាន មន្ទីរពេទ្យ កន្លែង​គោរព​បូជា​ត្រូវខ្ទិចខ្ទំ។

លោកអគ្គអភិបាលបានគូសបញ្ជាក់ថា គ្រិស្តបរិស័ទក្នុងតំបន់បានដើរតួនាទីយ៉ាងសំខាន់ជាយូរមកហើយ ក្នុងនាមជាអ្នកសម្របសម្រួល និងរក្សាស្ថិរភាព លើកកម្ពស់ការសន្ទនា និងសន្តិភាព។

នៅក្នុងស្ថានភាពបែបនេះ លោកបានបង្ហាញជំនឿយ៉ាងមុតមាំរបស់ សន្តអាសនៈថា ដំណោះស្រាយរដ្ឋពីរ ផ្អែកលើព្រំដែនដែលមានសុវត្ថិភាព និងមានការទទួលស្គាល់ជាអន្តរជាតិ គឺជាផ្លូវតែមួយគត់ដែលអាចសម្រេចបាន និងសមភាពឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង៕

Daily Program

Livesteam thumbnail