នាទីស្តីការក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកស្រី យក់ សម្បត្តិរដ្ឋលេខាធិការ និងជានាយកគម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ដើម្បីពិនិត្យវឌ្ឍភាពការងារសាងសង់អគារជីវៈសុវត្ថិភាពមន្ទីរពិសោធន៍កម្រិត៣ (BSL 3) របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃគម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 ERP)។