ប្រមុខថ្មីនៃបេសកកម្មការទូតរបស់សហរដ្ឋអាម៉េរិកសម្រាប់វ៉េណេហ្ស៊ូអេឡា លោកស្រីឡូរ៉ា ដូហ្គូ បានលើកឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ នៅអំឡុងជំនួបលើកទី១ របស់លោកស្រីជាមួយប្រធានាធិបតីស្តីទីវ៉េណេហ្ស៊ូអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេ អំពីភាពចាំបាច់នៃការផ្លាស់ប្តូរនៅវ៉េណេហ្ស៊ូអេឡា បន្ទាប់ពីមួយខែនៃការចាប់ខ្លួនប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា លោកនីកូឡា ម៉ាឌូរ៉ូ ដោយទាហានអាម៉េរិក។