ក្រុមអ្នកច្បាប់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានសកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គ្រោះពលរដ្ឋនៅហ្គាហ្សា

ក្រុមអ្នកច្បាប់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយទៅកាន់វ៉ាទីកង់ញូវថា បញ្ហានៅហ្គាហ្សាគឺកាន់តែរន្ធត់ ហើយគ្រោះមហន្តរាយនៃមនុស្សជាតិកំពុងតែមកដល់។
ពួកគេបានប្រាប់វ៉ាទីកង់ញូវថា គ្រោះអត់ឃ្លាននៅហ្គាហ្សាគឺធ្ងន់ធ្ងរ ដែលទាមទារឱ្យប្រទេសនានាធ្វើសកម្មភាពភ្លាមៗ ដើម្បីជួយសង្គ្រោះប្រជាជននៅទីនោះ រួមទាំងកុមារចំនួន ប្រមាណជា ៣២ម៉ឺននាក់ មុនពេលវាយឺតពេល។
ពួកគេអះអាងថា ជាងមួយភាគបីនៃអ្នកស្រុកនៅតំបន់ហ្គាហ្សាកំពុងតែរស់នៅ ដោយគ្មានអាហារអស់ជាច្រើនថ្ងៃ ហើយមនុស្សជាងកន្លះលាននាក់កំពុងស៊ូទ្រាំនឹងស្ថានភាពទុរ្ភិក្ស។
ក្រុមអ្នកច្បាប់ទាំងនោះបាននិយាយថា ដោយគ្មានការឆ្លើយតបផ្នែកមនុស្សធម៌ពេញលេញភ្លាមៗនោះ មនុស្សរាប់ពាន់នាក់នឹងស្លាប់ក្នុងពេលឆាប់ៗនេះ។
អគ្គនាយកនៃអង្គការស្បៀងអាហារ និងកសិកម្ម លោក ឃ្យូ ឌុយូ (QU Dongyu) បានព្រមានថា ហ្គាហ្សាឥឡូវនេះកំពុងឈានទៅរកគ្រោះទុរ្ភិក្សពេញលេញ។
ប្រជាជនកំពុងស្រេកឃ្លាន គ្មានអាហារមិទទួលទាន ដោយសារការឃាត់មិនឲ្យអាហារចូលទៅកាន់តំបន់ ប្រព័ន្ធកសិកម្មក្នុងស្រុកបានដួលរលំ ហើយគ្រួសារមិនអាចទ្រទ្រង់ជីវភាពរស់នៅបានទៀតទេ៕
Daily Program
