សម្តេចប៉ាបឡេអូទី១៤៖ ជីដូនជីតានិងមនុស្សចាស់គឺជាសាក្សីនៃក្តីសង្ឃឹម

សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា ជីដូនជីតានិងមនុស្សចាស់ទាំងអស់ជាសាក្សីនៃក្តីសង្ឃឹម ដែលបន្សល់ទុក្ខកេរ្តិ៍ដំណេល​ដ៏ច្រើនសម្រាប់មនុស្ស ជំនាន់ក្រោយ។

វ៉ាទីកង់ញូវបានរាយការណ៍ថា កំណត់សំគាល់របស់សម្តេចប៉ាបឡេអូបែបនេះ គឺនៅក្នុងឱកាសអបអរទិវាមនុស្សចាស់ពិភពលោកលើកទី៥ ហើយស្វាគមនធម្មយាត្រាយុវវ័យនៃក្តីសង្ឃឹមដែលបានមកដល់ទីក្រុងរ៉ូមកាលពីថ្ងៃអាទិត្យកន្លងទៅ។

សម្តេចប៉ាបបាន​មានបន្ទូល ​ថា សូម​ឲ្យ​យើង​មើល​ទៅ​ជីដូន​ជីតា និង​មនុស្ស​ចាស់​ជា​សាក្សី​នៃ​ក្តី​សង្ឃឹម ដែល​មាន​សមត្ថភាព​បំភ្លឺ​ផ្លូវ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី។​

សម្តេចប៉ាបឡេអូក៏បានមានបន្ទូលថា កុំ​ទុក​ឲ្យ​ពួកគេ​នៅ​ម្នាក់​ឯង​ឡើយ ប៉ុន្តែ​សូម​ចូលរួម​ជាមួយ​ពួកគេ​ក្នុង​សេចក្តី​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​អធិស្ឋាន”។

នាឱកាសនោះសម្តេចប៉ាបឡេអូក៏បានលើកទឹកចិត្តយុវជនឲ្យយកចិត្តទុកដាក់ចំពោះសន្តិភាព ខណៈដែលប្រទេសនានាកំពុងតែផ្ទុះសង្រ្គាមនិងអំពើហិង្សានានា៕

Daily Program

Livesteam thumbnail