ពិភពលោកកំពុងអង្គុយ​មើល​ឃើញ​ថា​ការ​ស្លាប់​ដោយ​អត់​អាហារ​កើនឡើង​នៅ​ហ្គាហ្សា

ក្រុមមន្ត្រីសុខាភិបាលបាននិយាយថា ការកើនឡើងចំនួនអ្នកស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្គាហ្សាកំពុងទាក់ទាញក្តីបារម្ភជាសាកល ខណៈដែលចំនួនអ្នកស្លាប់សរុបដោយការរអត់ឃ្លាននៅក្នុងតំបន់នេះបានកើនឡើង ភាគច្រើនគឺជាកុមារ។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថាមនុស្ស ១៤ នាក់ បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្គាហ្សាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

មន្ត្រីសុខាភិបាលដដែលបាននិយាយថា ការកើនឡើងចំនួនអ្នកស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្គាហ្សាកំពុងទាក់ទាញការព្រួយបារម្ភជាសាកល។

ប្រភពដដែលបានអះអាងថា ចំនួនអ្នកស្លាប់ដោយសារការអត់ឃ្លានសរុបក្នុងរង្វង់ ១៤៧ នៅក្នុងនោះ៨៨ ជាកុមារ។

នៅពេលដែលមានការប្រកាសផ្អាកការប្រយុទ្ធគ្នា ថ្មីៗនេះ រថយន្តជាង ១២០ គ្រឿងដែលដឹកស្បៀងអាហារ និងជំនួយមនុស្សធម៌បានចូលក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ ។​ក្បួនជំនួយនេះត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងអង្គការសង្គ្រោះអន្តរជាតិ។

ជំនួយមួយចំនួនក៏ត្រូវបានទម្លាក់តាមអាកាសកាលពី ចុងសប្តាហ៍ដែរ ប៉ុន្តែវាជាផ្នែកមួយនៃតម្រូវការបន្ទាន់របស់ហ្គាហ្សា៕

Daily Program

Livesteam thumbnail