ប្រទេសបារាំងសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

បន្ទាប់ពីបានសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា បារាំង បានធ្វើសហអធិបតីភាពលើ សន្និសីទមួយនៅអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ​នៅទីក្រុងញូយ៉កដើម្បីជះឥទ្ធិពល​ដល់ប្រទេសដទៃៗទៀតឲ្យធ្វើតាមដែរ។ នៅឆ្ងាយពីការគាំទ្រ​អ៊ីស្រាអែលដោយឥតលក្ខខណ្ឌ ការ​ទូត​បារាំងបានប្រកាន់យកយុទ្ធសាស្រ្តដែលកាន់តែមានមមហិច្ចតា។ តើបារាំងអាចឈានដល់ការជះឥទ្ធិពលដល់រដ្ឋដទៃៗទៀត ដើរតាមគន្លងខ្លួនដែរឬទេ?

នៅ​ក្រោម​អធិបតីភាពរបស់បារាំង និងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ប្រទេសជាង ១០០ បានជួប​ប្រជុំ​គ្នានៅអង្គការសហប្រជាជាតិ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ កក្កដា។ គោលដៅ គឺផ្តួចផ្តើម​គំនិត​​ឲ្យមានចលនាអនុគ្រោះដល់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

នេះគឺជាការឃ្លាតឆ្ងាយខាងការទូតដ៏ធំ បើមើលនូវជំហរបារាំងនៅខែតុលា ឆ្នាំ២០២៣ បន្ទាប់​ពី​​មាន​​ការសម្លាប់រង្គាលដែលប្រព្រឹត្តឡើងដោយក្រុមហាម៉ាសលើទឹកដីអ៊ីស្រាអែល។

នៅពេលនោះ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែល លោកអេម៉ានូអែល​ ម៉ាក្រុង បាន​អះអាង​ចំពោះរដ្ឋហេប្រឺអំពីការគាំទ្រដោយគ្មានលក្ខខណ្ឌ។ លោកបានធ្វើឲ្យជនជាតិ​អ៊ីស្រាអែល​​​ភ្ញាក់ផ្អើលដែរ ដោយអំពាវនាវឲ្យមានសម្ព័ន្ធមិត្តអន្តរជាតិក្នុងគោលដៅកម្ទេចក្រុម​​ហាម៉ាស។ មួយឆ្នាំក្រោយមក នៅខែវិច្ឆិកា ឆ្នាំ២០២៤ ការទូតបារាំងបដិសេធការអនុវត្ត​ចំពោះ​​នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនូវដីកាឃាត់ខ្លួន​ប្រឆាំងនឹងរូបលោកដែលចេញដោយ​តុលការ​ព្រហ្មទណ្ឌអន្តរជាតិ។ 

ការផ្លាស់ប្តូរនយោបាយថ្មីត្រូវបានធ្វើឡើងនៅលើយន្តហោះប្រធានាធិបតី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅពេលវិលត្រឡប់មកពីប្រទេសអេហ្ស៊ីប។ លោកអេម៉ានូអែល ម៉ាក្រុង បាន​ប្រកាស​ថា ទីក្រុងប៉ារីស​ទទួលស្កាល់រដ្ឋប៉ាឡេស្ទីន​នៅក្នុងប៉ុន្មានខែខាងមុខ។ ដូច្នេះវិមាន​អេលីហ្ស៉េ និងក្រសួងការបរទេសបារាំង បានដាក់ចេញនូវលក្ខខណ្ឌជាច្រើន។ នៅ​ក្នុង​ចំណោម​នោះ មានការបំបាត់យោធាក្រុមហាម៉ាស ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ព្រម​ទាំងការរៀបចំជាថ្មីនូវអាជ្ញាធរប៉ាឡេស្ទីន។

ការទាមទារទុកជាមុននេះជានិច្ចកាលមិនត្រូវបានបំពេញទេ និងបង្កើតជាការបង្អាប់នូវកិច្ច​សន្យា​ថ្មីៗរបស់លោកអេម៉ានូអែល ម៉ាក្រុង។

ជាការពិត ដោយត្រូវធ្វើឲ្យទន់ខ្សោយ​ខ្លាំង​​ដោយសង្រ្គាមអ៊ីស្រាអែល ក្រុមហាម៉ាសនៅតែមាន​រដ្ឋបាល​​ផ្លូវការនៅហ្គាហ្សា ហើយ​ពួកគេ​បន្តឃុំខ្លួនជានិច្ចនូវចំណាប់ខ្មាំងចំនួន ៤៩នាក់ ដែល​មាន ២៧នាក់ ត្រូវបានប្រកាស​ដោយទាហានអ៊ីស្រាអែលថា បានស្លាប់។

លោក​អាដែល បាកាវ៉ាន់ អ្នកសិក្សាស្រាវជ្រាវដែលមានទំនាក់ទំនង​នឹងវិទ្យាស្ថានបារាំង​នៃ​ទំនាក់​ទំនងអន្តរជាតិ វិភាគថា សព្វថ្ងៃ លោកអេម៉ានូអែល ម៉ាក្រុង នៅតែទាមទារ​ជានិច្ច​ឲ្យ​បំបាត់​យោធាក្រុមហាម៉ាស ប៉ុន្តែបញ្ឈប់លែងយកវាជាលក្ខខណ្ឌ។ លោកហ្ស៉ង់ ប៉ូល ចាញ៉ូល់ឡូ ប្រធានកិត្តិយសនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងការ​សិក្សាអំពី​តំបន់​មេឌីទែរ៉ាណេ និងមជ្ឈិមបូព៌ា បាននិយាយថា ការទូតបារាំងបានជាប់អន្ទាក់ដោយដាក់​លក្ខខណ្ឌ​ដែលនៅទីនោះគេមិនអាចធ្វើជាម្ចាស់។

នៅក្នុ​ងសារមួយដែលផ្ញើទៅកាន់លោកអេម៉ានូអែល ម៉ាក្រុង កាលពីដើមខែមិថុនា លោក ម៉ាមូដ អាបាស ប្រធានអាជ្ញាធរប៉ាឡេស្ទីន ក៏បានធានាអំពីអនាគតរដ្ឋាភិបាលប៉ាឡេស្ទីន​ដោយ​​គ្មាន​ក្រុមហាម៉ាស។

ដោយមានប្រទេសជាច្រើននៅសកលភាគខាងត្បូងចូលរួម ការស្តីបន្ទោសខឹង​សម្បារ​រីកធំ​នៅ​​អង្គការសហប្រជាជាតិ។ នោះគឺមានការខឹងសម្បារអំពីវិធានការ​ដែលមានលក្ខណៈ​ស្តង់ដារ​ពីរ​នៃមហាអំណាចលោកខាងលិច ដែលពួកគេបាន​ចោទ​ប្រកាន់​ការដាក់ទណ្ឌកម្មយ៉ាងខ្លាំង​ក្លា​​លើ​​សង្រ្គាមរបស់លោកពូទីនលើអ៊ុយក្រែន តែបែរជាទុកឲ្យ​អ៊ីស្រាអែល​ទម្លាក់គ្រាប់បែកលើ​ជន​ស៊ីវិលនៅហ្គាហ្ស៉ាទៅវិញ។

 

 

Daily Program

Livesteam thumbnail