គោលបំណងនៃកម្មវិធីអធិស្ឋានខែសីហារបស់សម្តេចប៉ាបផ្តោតលើ សន្តិភាព

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានប្រកាសហើយនូវកម្មវិធីសំខាន់នៃកម្មវិធីអធិដ្ឋានប្រចាំខែសីហានេះ គឺ ពាក់ព័ន្ធនឹងសកម្មភាព​បង្កើត​សន្តិភាព​។​

ប្រភពដដែលបានបន្តថា សម្តេចប៉ាបឡេអូទ្រង់ចង់ឲ្យពិភពលោកជាពិសេសគឺកន្លែងដែលមានជម្លោះឲ្យ ជៀសវាងជម្លោះផ្ទៃក្នុងដោយសារហេតុផលជាតិសាសន៍ នយោបាយ សាសនា ឬមនោគមវិជ្ជា" និងលើកទឹកចិត្តឱ្យយើង "ស្វែងរកផ្លូវនៃការសន្ទនា" និង "ឆ្លើយតបទៅនឹងការប៉ះទង្គិច ដោយ​កាយវិការភាតរភាព"។

សម្តេចប៉ាប ឡេអូ បានមានបន្ទូលថា នៅខែសីហានេះ សូមឱ្យយើងអធិស្ឋានឲ្យសង្គមយើង អាចរួមរស់ជាមួយគ្នាប្រកបដោយស្មារតីសន្តិភាព​ នឹងមិនចុះចាញ់នឹងការល្បួងនានាដែលនឹងនាំយើងទៅដល់ការប្រឈមមុខដាក់គ្នា។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ព្រះយេស៊ូព្រះអង្គស្រលាញ់សន្តិភាព ដូច្នេះយើងគួរតែរិះគិតអំពីសន្តិភាពនិងសេចក្តីស្រលាញ់ហើយរួមរស់ជាមួយគ្នាដោយការស្រុះស្រួល គ្មាន ការភ័យខ្លាចនិងការបែកបាក់។

សម្តេចប៉ាបឡេអូបានលើកទឹកចិត្តគ្រីស្តបរិស័ទឲ្យមាន ភាពក្លាហាន​ដើម្បី​ស្វែងរក​ផ្លូវ​នៃ​ការសន្ទនា ឆ្លើយតប​នឹង​ការទាស់ទែង​ដោយ​​កាយវិការ​​ភាតរភាព បើក​ចិត្ត​យើង​ចំពោះ​អ្នក​ដទៃ​ដោយ​មិន​ខ្លាច​ភាពខុសគ្នា៕

Daily Program

Livesteam thumbnail