រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ – លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ព្រមទាំងជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានសន្តប៉ូល(Saint Paul Institute - SPI) បានជួបប្រជុំការងារជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន នៅទីស្តីការក្រសួង។