លោក បូជាចារ្យម្នាក់ ឆ្លុះបញ្ចាំងពីរបៀបឱ្យគ្រីស្តបរិស័ទក្លាយជាម្ចាស់នៃព្រះសហគមន៍របស់ពួកគេ

លោកបូជាចារ្យ ក្លារ៉េន ដេវ៉ាដាស (Clarence Devadass)លេខាធិការប្រតិបត្តិនៃគណៈកម្មការសន្និបាតអាស៊ី បានចោទជាសំណួរមួយ ដែលហាក់ដូចជាសាមញ្ញ ប៉ុន្តែវាបានក្លាយជាមេរៀនជាក់ស្តែងមួយ ដែល លោកបូជាចារ្យ  ដែលបានប្រើដើម្បីបង្ហាញពីរបៀបដែលព្រះសហគមន៍អាចជួយគ្រីស្តបរិស័ទមានការទទួលខុសត្រូវពិតប្រាកដចំពោះជីវិតព្រះសហគមន៍របស់ពួកគេផ្ទាល់ ។

លោកបូជាចារ្យ បានចែករំលែកនូវបទពិសោធន៍នេះ កាលពីដើមខែកញ្ញា នៅក្នុងកម្មវិធីមួយ ដែលដឹកនាំដោយលោកកាឌីណាល់ បាប្លូ វីជីលីអូ ដេវីត ( Pablo Virgilio  David )អនុប្រធានសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC)។

ខណៈពេលដែលលោកកាឌីណាល់ បានចែករំលែកដោយផ្តោតលើការចូលរួមរបស់លោកអភិបាលនៅក្នុងដំណើរការនៃសន្និបាត លោកបូជាចារ្យ បានមានប្រសាសន៍ថា ការរកឃើញដ៏ច្បាស់លាស់បំផុតមួយពី របាយការណ៍ដែលរៀបចំសម្រាប់ប្រជុំនៅទីក្រុងរ៉ូម គឺជា ការតស៊ូខ្លាំងបំផុតចំពោះការបង្កើតសន្និបាតដែលមានការចូលរួមពីបព្វជិតនានា។

លោកបានលើកឡើងថា មកដល់ពេលនេះ នៅក្នុងព្រះសហគមន៍នានានៅតែមានលោកបូជាចារ្យមួយចំនួនបន្តសួរថាតើការបង្កើតនិងការជួបជុំរៀបចំសន្និបាតវានៅតែចាំបាច់ឬអត់ចំពោះព្រះសហគមន៍ ខណៈពេលដែលអ្នកផ្សេងទៀតមើលឃើញថា នេះជាកម្មវិធីព្រះសហគមន៍មួយផ្សេងទៀតដែលត្រូវការកិច្ចប្រជុំ ការពិគ្រោះយោបល់ និងសកម្មភាពបន្ថែម។

លោកបូជាចារ្យ  បាននិយាយថា ការតស៊ូនេះអាចយល់បាន ពីព្រោះបូជាចារ្យកំពុងមានកាតព្វកិច្ចបូជាចារ្យយ៉ាងធ្ងន់ធ្ងររួចទៅហើយ ចាប់ពីការប្រារព្ធពិធីថ្វាយអភិបូជា  និងពិធីថ្វាយអគ្គសញ្ញា រហូតដល់ការទៅសួរសុខទុក្ខអ្នកឯកោរនៅតាមមន្ទីរពេទ្យ និងនៅតាមលំនៅស្ថានផ្ទះ និងសហគមន៍ព្រះសហគមន៍កាតូលិកនានា។

លោកបានមានប្រសាសន៍ថា មធ្យោបាយឆ្ពោះទៅមុខ គឺត្រូវជួយបូជាចារ្យឱ្យយល់ថា សន្និបាតមិនមែនជាកម្មវិធីមួយដាច់ដោយឡែកដើម្បីបន្ថែមបន្ទុកការងាររបស់ពួកគាត់នោះទេ។

លោកបានមានប្រសាសន៍ថា ការរៀបចំសន្និបាតនេះមិនមែនជាកម្មវិធីគ្រប់គ្រងទេ នេះជាកម្មវិធីថ្មី ដែលលោកបូជាចារ្យអាចបញ្ចូលស្មារតីនៃសន្និបាតទៅក្នុងអ្វីដែលពួកគាត់កំពុងធ្វើរួចហើយ។

លោកបូជាចារ្យបានលើកឡើងពីការអនុវត្តផ្ទាល់ខ្លួនរបស់លោកក្នុងការឈរនៅច្រកចូលព្រះវិហារបន្ទាប់ពីពិធីថ្វាយអភិបូជាថ្ងៃអាទិត្យដើម្បីស្វាគមន៍ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ។

លោកបានមានប្រសាសន៍ថា ការសំដែងសកម្មភាពរាក់ទាក់មនុស្សពីរបីវិនាទី ការនិយាយសួស្តី ឬអរគុណពីរបីម៉ាត់អាចឲ្យពួកគេមានអារម្មណ៍ថាពួកគេត្រូវបានគេមើលឃើញនិងអោយតម្លៃ។

លោកបានបន្តថា ការជួបគ្នាធម្មតាបែបនេះអាចជួយបង្កើតវប្បធម៌ដ៏ល្អរបស់ព្រះសហគមន៍ដោយផ្អែកលើការស្តាប់ និងការអមដំណើរជាជាងការគ្រប់គ្រង៕

Daily Program

Livesteam thumbnail
khmer popup image