លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានផ្តល់ការបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃមកពីទាហានថៃម្នាក់ដែលឈរជើងនៅប្រាសាទតាមាន់ធំប្រើពាក្យសំដីមិនសមរម្យលើស្ត្រីជនជាតិខ្មែរហើយមិនឲ្យគាត់ឡើងទៅមើលប្រាសាទ។