លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក នៅថ្ងៃទី ២៣ កក្កដានេះ បានលើកឡើងពីបទពិសោធន៍នៃមន្ត្រីជំនាញពាក់ព័ន្ធទាហានថៃជាន់មីនក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈតំបន់នោះចម្ការមីនមិនទាន់បានបោសសម្អាតនៅឡេីយទេ។លោកថា ទាហានថៃរងរបួសដាច់ «កជើង» ម្ខាងអាចជាប្រភេទមីនបរិមាណជាតិផ្ទុះទាប។