ការវាយតម្លៃរបស់ភូមិភាគមួយនៅហ្វីលីពីនរកឃើញថា កម្មវិធីអប់រំជំនឿកាតូលិកសម្រាប់រដូវក្ដៅកំពុងជួយពង្រឹងជំនឿរបស់កុមារ

ភូមិភាគ ម៉ាឡូឡូស (Malolos) ក្នុងប្រទេសហ្វីលីពីន បានរកឃើញថា កម្មវិធីអប់រំជំនឿកាតូលិកសម្រាប់រដូវក្ដៅដែលបានរៀបចំឡើងជាលើកដំបូង បាននិងកំពុងជួយឱ្យកុមារយល់ដឹងកាន់តែស៊ីជម្រៅអំពីជំនឿកាតូលិក និងការអធិស្ឋាន ព្រមទាំងផ្តល់ឱកាសដល់យុវជនស្ម័គ្រចិត្តក្នុងការអភិវឌ្ឍខ្លួន និងបម្រើការងារសាសនា។

លទ្ធផលនៃការវាយតម្លៃលើកម្មវិធី ដែលមានឈ្មោះថា "Simba-Aralan" ត្រូវបានបង្ហាញនៅថ្ងៃទី ៨ ខែតុលា ក្នុងអំឡុងពេលកិច្ចប្រជុំគ្រូអប់រំជំនឿប្រចាំឆ្នាំរបស់ភូមិភាគ ដែលធ្វើឡើងរយៈពេល ៥ ខែបន្ទាប់ពីគំនិតផ្ដួចផ្ដើមនេះបាននាំកុមារដែលមានអាយុពី ៦ ទៅ ១២ ឆ្នាំ មកកាន់ព្រះសហគមន៍ និងសាលាប្រជុំសាសនាក្នុងសហគមន៍ ដើម្បីរៀនសូត្រអំពីជំនឿកាលពីខែឧសភា។

កម្មវិធីនេះដឹកនាំដោយគណៈកម្មការភូមិភាគទទួលបន្ទុកការប្រកាសដំណឹងល្អ ហើយទទួលបានការគាំទ្រពីលោកអភិបាល ដេននីស វីឡារ៉ូហ្សូ (Dennis Villarojo) នៃព្រះសហគមន៍ភូមិភាគនេះ។

កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងការរៀបចំថ្នាក់អប់រំជំនឿនៅក្នុងសាលារៀនរដ្ឋ បន្ទាប់ពីមានការផ្លាស់ប្ដូរប្រតិទិនសិក្សារបស់ក្រសួងអប់រំ។

កម្មវិធីឈ្មោះ "Simba-Aralan" គឺជាការរួមបញ្ចូលគ្នានៃពាក្យហ្វីលីពីនពីរ (ពាក្យ "simba" មានន័យថា ការចូលរួមអភិបូជា និង "aralan" មានន័យថា ការសិក្សា)។ កម្មវិធីនេះបានប្រមូលផ្ដុំគ្រូអប់រំជំនឿមកពីព្រះសហគមន៍នានាក្នុងភូមិភាគ ដើម្បីបង្រៀនកុមារអំពីជំនឿកាតូលិក តាមរយៈការអធិស្ឋាន សកម្មភាពអប់រំ ចម្រៀង ល្បែងកម្សាន្ត និងវិធីសាស្ត្រផ្សេងៗទៀតដែលជំរុញឱ្យមានការចូលរួមយ៉ាងសកម្ម។

Daily Program

Livesteam thumbnail
khmer popup image