វិចារណកថា គម្រោងវិនិយោគមិនងាយស្រួល ដោយគ្រាន់តែទាក់ទងគ្នាតាមបណ្តាញសង្គមឡើយ! វាមិនមែនជារឿងថ្មី! តែពលរដ្ឋកម្ពុជានៅតែបន្តចាញ់បោកជនខិលខូចតាមរយៈរូបភាពការវិនិយោគអនឡាញ។
វិចារណកថា ចង់ឫមិនចង់វិស័យឧស្សាហកម្មនឹងដើរមុខ ប៉ុន្តែកុំភ្លេចងាកមើលវិស័យកសិកម្មផង ! ចង់ឫមិនចង់ទោះបីជាកម្ពុជាប្រឹងតាំងខ្លួនជាប្រទេសកសិកម្មយ៉ាងណាក៏ដោយក៏វិស័យកសិកម្មនៅក្នុងប្រទេសទំនងជានៅពីក្រោយវិស័យឧស្សាហកម្មហើយ ប៉ុន្តែដើម្បីរក្សាជន្ទលសេដ្ឋកិច្ចនិងទប់លំនឹងកុំភ្លេចគិតគូពង្រឹងកសិកម្មផង ។
វិចារណកថា ការចុះបង្រៀននិងអប់រំអំពីគ្រឿងញៀនគួរតែសកម្មថែមទៀត ! មកដល់ពេលនេះសមត្ថកិច្ចបានចុះអនុវត្តកម្មវិធីអប់រំដល់ប្អូនៗនិងក្មួយៗសិស្សានុសិស្សអំពីគ្រឿងញៀនគឺកាន់តែមានច្រើន និងបានធ្វើជាបន្តបន្ទាប់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងខ្ញុំគិតថា ការចុះគួរតែបន្ថែមទៀត។
វិចារណកថា យុវជនសូមត្រៀមខ្លួនឆ្លើយតបនឹងច្បាប់កាតព្វកិច្ចយោធា ! តាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពេលដែលបង្កើតនៅឆ្នាំ២០០៦ ច្បាប់កាតព្វកិច្ចយោធានឹងត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៦ខាងមុខ។
វិចារណកថា ជនបរទេសណាដែលធ្វើខុសច្បាប់ ចាំបាច់គឺត្រូវតែបណ្តេញចេញ! ជនបរទេសរូបណាក៏ដោយដែលចូលមកកាន់កម្ពុជាហើយធ្វើអំពើខុសច្បាប់ ដោយរួមទាំងមកដណ្តើមការងារពលរដ្ឋឫដណ្តើមមុខរបររបស់ពលរដ្ឋដោយមិនមានការអនុញ្ញាតគឺចាំបាច់ត្រូវតែមានវិធានការណ៍ផ្លូវច្បាប់ដោយមិនមានការលើកលែង។
វិចារណកថា គុ្រនឈាមថយចុះមែន ប៉ុន្តែកុំប្រហែស ! តែប្រហែសវាកើនមួយរំពេច ករណីឆ្លងរាលដាលនៃជំងឺគ្រុនឈាមនៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាមានប្រមាណជាជាង៧ពាន់ករណី ហើយអ្នកស្លាប់មានតែ១៥នាក់ គឺមានការថយចុះ៨នាក់ ប៉ុន្តែកុំធ្វេសប្រហែសវានៅតែជាជំងឺដែលអាចសម្លាប់ជីវិតមនុស្សបានគ្រប់ពេលជាពិសេសគឺកុមារ។
វិចារណកថា យុវវ័យមិនគួរបំផ្លាញរបស់ទ្រព្យសម្បត្តិសាធារណៈ តែគួរជួយការពាររបស់ទ្រព្យទាំងនេះវិញ យុវវ័យនានាមិនគួរនាំគ្នាលេងសើច ហើយធ្វើសកម្មភាពបំផ្លិចបំផ្លាញអ្វីៗដែលជាសម្បត្តិសាធារណៈនោះឡើយ ផ្ទុយទៅវិញ គួរតែជួយការពារនិងថែរក្សាវាឲ្យគង់វង្សឬប្រើប្រាស់ឲ្យបានយូរដើម្បីជាប្រយោជន៍ សម្រាប់ខ្លួនឯងនិងសាធារណៈជននានា។
វិចារណកថា ៣៦ភាគរយវានៅតែខ្ពស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជានៅតែមានឱកាស ជាការពិតពន្ធបដិការថ្មីដែលជាលទ្ធផលចេញពីការខិតខំប្រឹងប្រែងចរចារបស់អ្នកជំនាញកម្ពុជាបានទម្លាក់ពី ៤៩ភាគរយមកនៅ៣៦ភាគរយ គឺជាជោគជ័យមួយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វានៅតែខ្ពស់ ជាងប្រទេសខ្លះដដែល ។
វិចារណកថា ពីថ្ងៃនេះដល់ថ្ងៃ១៤ខែកក្កដា អាកាសធាតុអាប់អួរប្រយ័ត្នបាតុភូតធម្មជាតិ ក្រសួងធនធានទឹកនឹងឧតុនិយមបានព្រមានថា បាតុភូតធម្មជាតិអាក្រក់ដែលមានដូចជាភ្លៀងផ្គររន្ទះ និង ខ្យល់កន្រ្តាក់អាចនឹងកើតមានសឹងតែគ្រប់ខេត្តនិងរាជធានីពី ២៥ទៅ៣០ភាគរយ ដូច្នេះការប្រុងប្រយ័ត្ន សូមលើកកំពស់ឲ្យបានគ្រប់ៗគ្នា។
វិចារណកថា ព័ត៌មានក្លែងក្លាយសំបូរណាស់ប្រយ័ត្នផង! មួយរយៈពេលនេះព័ត៌មានក្លែងក្លាយសំបូរណាស់ ដូច្នេះនៅពេលដែលយើងលេងឬប្រើប្រាស់បណ្តាញសង្គមនានា មិនថាហ្វេសបុក តេឡេក្រាម តិកតក់ ឬ យូធូបនោះទេសូមលើកកំពស់ការប្រុងប្រយ័ត្នផង ដើម្បីកុំឲ្យយមានភយន្តរាយផ្សេងៗដែលអាចកើតមានជាយថាហេតុ។
វិចារណកថា ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនគឺកំពុងតែទៅមុខហើយ សូមកុំបន្ធូរដៃឲ្យសោះ! ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលកម្ពុជាបានកំពុងតែធ្វើគឺបានបង្ហាញលទ្ធផលជាបន្តបន្ទាប់ ដោយពីមួយឆមាសទៅមួយឆមាសជនសង្ស័យដែលពាក់ព័ន្ធនឹងគ្រឿងញៀនកាន់តែច្រើនត្រូវបានបង្រ្កាប ខណៈដែលគ្រឿងញៀននិងសារធាតុពាក់ព័ន្ធក៏បន្តរឹបអូសនិងបំផ្លាញចោល ។
វិចារណកថា គ្រុនផ្តាសសាយបក្សី កាលពីខែមិថុនាផ្ទុះច្រើនគួរសម គុ្រនផ្តាសសាយបក្សីមកពីមេរោគ H5N1 បានរកឃើញជាបន្តបន្ទាប់៦ខែកន្លងមកនេះ ហើយនៅក្នុងខែមិថុនានេះ គឺផ្ទុះច្រើនករណីតែម្តង ដូច្នេះសូមកុំប្រហែស ហើយអ្នកដែលហូបសាច់បក្សី សូមចម្អិនអោយឆ្អិនល្អ ដោយឡែកអ្នកធ្វើគួរតែសំអាតដៃនិងអនាម័យខ្លួនប្រាណឲ្យល្អដែរ។
វិចារណកថា អ្នកបង្កើតមាតិកា បើអាចជួយសង្គមរឿងមួយបានទេ ! សព្វថ្ងៃនេះអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមមានច្រើន ហើយអ្នកដែលកំពុងតែរកលុយតាមអនឡាញដែលគេច្រើននិយាយថា ក្រុមអ្នក MMO ក៏មានច្រើន ដូច្នេះប្រសិនបើអាចគួរតែជួយសង្គមបន្តិច តាមរយៈមាតិកាដែលខ្លួនបង្កើត។
វិចារណកថា រឿងជាតិ ការពារជាតិត្រូវតេគិត ប៉ុន្តែកុំយកលេស គេចពីការងារ ! រឿងស្រលាញ់ជាតិ ហើយនិងការពារជាតិគឺផុលផុសខ្លាំងក្លាណាស់ ហើយនៅលើបណ្តាញសង្គមវិញក៏ផុលផុសសម្បើបដែរ ប៉ុន្តែទន្ទឹមនឹងនោះក៏មានអ្នកខ្លះយកលេសរឿងជាតិនេះខ្ជិលធ្វើការ គេចពីការទទួល ខុសត្រូវ។
វិចារណកថា រឿងស្នេហាគ្មានអ្វីបង្ការបានប្រសើរជាងភាពស្មោះត្រង់ឡើយ ! ថ្មីៗនេះឱសថសម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជាហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឱសថដែលបង្ការបញ្ហាដ៏មានប្រសិទ្ធបំផុតគឺគ្មានអ្វីក្រៅពីភាពស្មោះត្រង់នឹងគ្នាឡើយ។
វិចារណកថា ជីកត្រង់សេ និងរៀបចំលេនដ្ឋាននៅតាមផ្ទះ ក៏ជាជម្រើសដែលពលរដ្ឋត្រូវគិតគូ មកដល់ពេលនេះស្ថានការណ៍ព្រំដែននៅកម្ពុជានិងថៃកាន់តែតានតឹងឡើងរហូតដល់ ភាគីថៃបានសម្រេចបិទព្រំដែនជាឯកតោភាគីជាមួយនឹងកម្ពុជា ហើយតាមការវិភាគ ស្ថានការណ៍នេះប្រហែលជាកាន់តែវិវត្តន៍ទៅមុខដ៏ស្មុគស្មាញ ។
វិចារណកថា ជាតិនិយមត្រូវតែពង្រឹង ប៉ុន្តែកុំជ្រុលនិយម ! កំដៅនៅព្រំដែនបានងំឡើងៗជាង២០ថ្ងៃមកហើយនោះបើយើងគិតចាប់ពីករណីផ្ទុះអាវុធនៅ តំបន់មុំបី ដែលយោធិនយើងម្នាក់បានពលីនៅថ្ងៃទី២៨ ខែឧសភា មកដូច្នេះស្មារតីជាតិនិយមគឺត្រូវតែពង្រឹង ប៉ុន្តែដាច់ខាតកុំអោយវាទៅជាជ្រុលនិយម។
វិចារណកថា បងប្អូនមានមាន់មានទាងាប់ កុំស្តាយ ប្រយ័ត្នកើតគ្រុនផ្តាសសាយបក្សី! ជំងឺគ្រុនផ្តាសសាយបក្សី H5N1 បានរកឃើញនៅកម្ពុជាជាបន្តបន្ទាប់ ហើយចុងក្រោយនេះគឺគេបានរកឃើញលើស្រ្តីវ័យ៤១ ឆ្នាំម្នាក់ ដែលមានទីលំនៅនៅភូមិត ល្បើក ឃុំដូនកែង ស្រុវពួក ខេត្តសៀមរាប។
វិចារណកថា ប្រុងប្រៀបទៅតម្លៃប្រេងឥន្ធនៈមិនដឹងឡើងដល់ប៉ុន្មានទេ ? តម្លៃប្រេងឥន្ធនៈដែលនៅកម្ពុជាឡើងត្រឹមតែ២០០ទៅ៣០០រៀលនៅក្នុងមួយលីត្រកាលពីប៉ុន្មានថ្ងៃនេះ ប្រហែលជាមិនអាចបញ្ឈប់ការឡើងបានទេ ដោយសារតែឥទ្ធិពលនៃកំសួលកំដៅនៃសង្រ្គាមអ៊ីស្រាអែល និង អ៊ីរ៉ង់ ដែលពេលនេះសហរដ្ឋអាមេរិកបានលូកដៃទៅហើយនោះ។
វិចារណកថា កុំខ្លាចនឹងការគំរាម ! ការគំរាមមានប្រសិទ្ធភាពតែពេលយើងខ្សោយទេ ការគំរាមនឹងមានប្រសិទ្ធភាពនៅពេលដែលភាគីទទួលមានអារម្មណ៍ថា គេមិនអាចជៀសផុតពីផលវិបាកអាក្រក់បាន ហើយភាគីគំរាមពិតជាមានសមត្ថភាព និងចេតនាក្នុងការអនុវត្តការគំរាមនោះ។
វិចារណកថា ១ថ្ងៃបើសន្សំបានមួយដុល្លារ រហូតដល់១០ឆ្នាំបានលុយគួរសម ! ដើម្បីកុំអោយធ្វើការមួយខែទៅមួយខែមិនចេះសល់អ្វីសោះ ចូរសាកល្បងវិធីសន្សំងាយៗតាមក្បូនសមញ្ញមួយដែលមកដល់ពេលនេះមានអ្នកខ្លះអាចសល់ប្រាក់កាសមួយចំនួនគួរសម ទោះបីជាមិនច្រើន ប៉ុន្តែក៏មិនតិចដែរសម្រាប់អ្នកអត់។
ពត៌មាន សម្តេចប៉ាប ឡេអូទី១៤ អំពាវនាវឲ្យលោកអភិបាលព្រះសហគមន៍ថ្មីសាងសង់ស្ពាននៃទំនាក់ទំនងនិងលុបបំបាត់ព័ត៌មានក្លែងក្លាយ