វិចារណកថា ហូបចុកឱ្យប្រមាណខ្លួន! កុំហូបតាមឃ្លាន កុំទទួលទានតាមចង់ បងប្អូនដែលហូបចុក និងផឹកស៊ី ប្រសិនបើមានហូបមានទទួលទាន គឺសូមហូប ឬទទួលទានឱ្យប្រមាណខ្លួន កុំចេញតែហូប ឬទទួលទានតាមឃ្លាន ហើយទទួលទាន ឬហូបតាមចង់។ ប្រសិនបើហូបចុក និងទទួលទានមិនត្រឹមត្រូវទេ គឺវានឹងប៉ះពាល់ដល់សុខភាព។ សូមប្រុងប្រយ័ត្ន!
វិចារណកថា អំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទនៅតែមាន! សូមយកចិត្តទុកដាក់ នៅសម័យនេះអំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទនៅតែមាននៅកម្ពុជា ដែលយើងគប្បីប្រយុទ្ធប្រឆាំងនឹងករណីនេះឲ្យដាច់ខាតថែមទៀត ដើម្បីធានានិងការពារសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិនិងយុត្តិធម៌សម្រាប់មនុស្សទាំងអស់។
វិចារណកថា ការបង្ក្រាបឧក្រិដ្ឋអនឡាញ ជាជំហានសំខាន់សម្រាប់សេចក្តីទុកចិត្តអន្តរជាតិ ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថាកម្ពុជាបាននិរទេសជនបរទេសសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម អនឡាញជាង៣ម៉ឺននាក់ ហើយមានជនបរទេសជាង ២១ ម៉ឺន នាក់បានចាកចេញដោយស្ម័គ្រចិត្ត បង្ហាញឱ្យឃើញថា យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា កំពុងដំណើរការយ៉ាងខ្លាំងក្លា និងមានទំហំធំជាងពេលណាៗទាំងអស់។
វិចារណកថា អ្នកដើរលុកព្រៃអាចសប្បាយចិត្ត ប៉ុន្តែកុំភ្លេចប្រុងប្រយ័ត្ន កម្ពុជាអាចទទួលដំណឹងល្អមួយទៀតពាក់ព័ន្ធនឹងជំងឺឆ្លង គឺជំងឺគ្រុនចាញ់ ដោយស្ថិតិកាលពីឆ្នាំ២០២៥បានបង្ហាញពីការធ្លាក់ចុះដល់ទៅ៨៤ភាគរយ ដូច្នេះអ្នកដើរលុកព្រៃនិងអ្នកធ្លាប់រស់នៅតំបន់ដែលជំងឺនេះតែងរាតត្បាតអាចសប្បាយចិត្តប៉ុន្តែកុំធ្វេសប្រហែស។
វិចារណកថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរកំពុងតែកើន របាយការណ៍នៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរដែលកម្ពុជាសម្រេចបានកាលពីខែមករា ឆ្នាំ២០២៦ គឺមានតម្លៃសរុប ប្រមាណជាង ១,៤ ពាន់លានដុល្លារ កើនឡើង ៧,២ ភាគរយបើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។
វិចារណកថា សូមកុំត្រេកត្រអាលនឹងតួលេខធ្លាក់ចុះឲ្យសោះ រឿងគ្រោះថ្នាក់ចរាចរណ៍ ! ឃើញអត្រាគ្រោះថ្នាក់ចរាចរណ៍ និង ចំនួនអ្នករងគ្រោះធ្លាក់ចុះតិចនាំគ្នាត្រេកត្រអាលហើយភ្លេចគិតការប្រុងប្រយ័ត្ននិងលើកកំពស់ការគោរពច្បាប់ចរាចរណ៍។
វិចារណកថា បើក្រុមគ្រូពេទ្យកម្ពុជាសង្រ្គោះជីវិតមនុស្សមុនបង់ប្រាក់ល្អបំផុត ! ជាទូទៅមិនថាមន្ទីរពេទ្យឯកជននោះទេ សូម្បីតែមន្ទីរពេទ្យរដ្ឋគឺភាគច្រើនតែងតែឲ្យពលរដ្ឋជាអ្នកជំងឺឬក្រុមគ្រួសារអ្នកជំងឺត្រូវបង់លុយសិនបានទទួលព្យាបាលអ្នកជំងឺជាក្រោយ។
វិចារណកថា AI ពិតជារីកចំរើនហើយកំរិតនៃភាពលំអៀងក៏កាន់តែកាត់បន្ថយប៉ុន្តែសូមប្រុងប្រយ័ត្ន! នៅក្នុងអំឡុងពេលបច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិតពិតជារីកចំរើនស្របពេលដែលកម្រិតនៃភាពលំអៀងរបស់វាក៏កាន់តែរួមតូច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវានៅតែត្រូវការការប្រុងប្រយ័ត្នបំផុត ដើម្បីបញ្ចៀសផលប៉ះពាល់ផ្សេងៗ។
វិចារណកថា ត្រឹម២៤ម៉ោងដំបូងគ្រោះថ្នាក់ចរាចរណ៍មាន៧លើក គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករគ្មានស្រមោលនៅក្នុងលើទ្រូងផ្លូវ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ននិងបើកបរក៏ដូចជាប្រើប្រាស់ទ្រូងផ្លូវសារធារណៈប្រកបដោយការទទួលខុសត្រូវទាំងអស់គ្នា ។
វិចារណកថា បុណ្យនៃក្តីស្រលាញ់៖ មិនមែនមានន័យត្រឹមផ្កា១ទងនិងសូកូឡា១ប្រអប់ឡើយ បុណ្យនៃក្តីស្រលាញ់ថ្ងៃទី១៤ខែកុម្ភៈនឹងមកដល់នៅចុងសប្តាហ៍នេះហើយ ដូច្នេះយុវវ័យសូមកុំជ្រួលជ្រើមខូចអនាគតព្រោះតែផ្កាកូលាបមួយទងនិងសូកូឡូមួយប្រអប់នោះ។ ថ្ងៃនោះវាគឺជាថ្ងៃដែលរំលេចពីក្តី ស្រលាញ់ដែលមានទទួលខុសត្រូវ ហើយលើកទឹកចិត្តឲ្យយើងករុណា មេត្តា និង ភាតរភាពរវាងគ្នានិងគ្នា ប្រកបដោយសេចក្តីថ្លៃថ្នូរ។
វិចារណកថា បងប្អូនទន្ទឹមនឹងរីករាយសប្បាយយកចិត្តទុកដាក់ប្រុងប្រយ័ត្នផងណា! ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦សប្តាហ៍ខាងមុខនេះ បងប្អូនដែលជាប់ខ្សែស្រឡាយចិនឬវៀតណាមឬកូរ៉េ នឹងរីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន ប៉ុន្តែទន្ទឹមនឹងការជូនពរនិងចូលរួមរីករាយជាមួយនឹងបងប្អូន យើងខ្ញុំក៏ឆ្លៀតឱកាសនេះបន្តរំលឹកការប្រុងប្រយ័ត្នមួយចំនួនជូនបងប្អូន ដើម្បីកុំអោយអំឡុងពេលដែលយើងសប្បាយរីករាយវាទៅជាពេលវេលាទុក្ខសោកទៅវិញ។
វិចារណកថា សង្ឃឹមថា ការប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយកាត់បន្ថយបញ្ហាជំងឺផ្លូវចិត្តនឹងបើកចំហរ វាពិតជារីករាយណាស់នៅពេលដែលទទួលព័ត៌មានដ៏វិជ្ជមានថា ក្រសួងសុខាភិបាលនៃកម្ពុជាបានកំពុងតែរៀបចំនូវសេចក្តីព្រាងគោលនយោបាយសុខភាពសាធារណៈ លើប្រធានបទការកាត់បន្ថយបញ្ហាជំងឺផ្លូវចិត្ត។
វិចារណកថា មូសឥឡូវដូចជាសំបូរណាស់ មួយរយៈមកនេះ ក្រោយពេលដែលមូសុងឥសាន្តហាក់ដូចជាសា្រកស្រាន្តទៅ អាកាសធាតុចាប់ផ្តើមប្រែទៅជាក្តៅ ខ្យល់ក៏បន្ថយល្បឿន មូសឃើញកើតមានច្រើន គ្រាន់តែមិនដឹងថា ជាមូសប្រភេទអ្វី ប៉ុន្តែពលរដ្ឋចេះតែព្រួយបារម្ភថាវាជាពពួកមូសខ្លាដែលជាប្រភពចម្លងជំងឺគ្រុនឈាម និង ជំងឺឆ្លងតាមមូសផ្សេងៗទៀត ។
វិចារណកថា ការបកស្រាយអំពីការគោរពព្រះរូបក្នុងជំនឿកាតូលិក ការសើចចំអកនាពេលថ្មីៗនេះ ចំពោះការគោរពសក្ការៈរបស់សាសនាកាតូលិក ជាពិសេសការចោទប្រកាន់ថា ព្រះសហគមន៍កាតូលិកថ្វាយបង្គំឈើ ឬ "ព្រះដែលឆេះខ្លោច" ដោយសំដៅលើការគោរពចំពោះរូបសំណាកព្រះគ្រីស្តដែលត្រូវបានឆេះរោលដោយភ្លើង (Black Nazarene) នៅប្រទេសហ្វីលីពីន ដែលវាជាការយល់ច្រឡំទាំងស្រុង។ អ្នកដែលតែងតែចោទប្រកាន់បែបនេះ មិនមែនកំពុងតវ៉ានឹងអ្វីដែលព្រះសហគមន៍កាតូលិកគោរពនោះទេ ប៉ុន្តែពួកគេកំពុងប្រឆាំងនឹងរូបភាពដែលគេបង្កើតឡើងដោយដៃមនុស្ស។ ការយល់ស្រប ឬមិនយល់ស្រប គឺជាសិទ្ធិបុគ្គល ប៉ុន្តែការបំភ្លៃការពិត គឺជាកំហុស។
វិចារណកថា កុំកាត់ក្តីមនុស្សតាមរយៈ "បង្អួច" នៃបណ្តាញសង្គម នៅក្នុងពិភពឌីជីថលដែលព័ត៌មានហូរលឿនដូចទឹកបាក់ទំនប់ មនុស្សយើងងាយនឹងធ្លាក់ក្នុងអន្ទាក់នៃ "ការវិនិច្ឆ័យដោយភ្នែក តែខ្វះសតិ"។ យើងច្រើនតែតាំងខ្លួនជាចៅក្រម កាន់ញញួរកាត់ក្តីលើជីវិតអ្នកដទៃ ទាំងដែលយើងទើបតែអានអត្ថបទមួយបន្ទាត់ ឬឃើញរូបភាពត្រឹមមួយសន្លឹក។
វិចារណកថា ជំងឺមិនឆ្លងឥឡូវមានសេវាទូលំទូលាយ ដូច្នេះយើងកុំប្រហែស ! ជំងឺនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង មិនមែនជាជំងឺឆ្លងទេ ប៉ុន្តែកុំប្រហែសវាអាចសម្លាប់ជីវិតយើងទាំងអស់គ្នាយ៉ាងត្រជាក់ ហើយនៅមុនពេលយើងដឹងខ្លួន វាគ្រោះថ្នាក់បាត់ ។
វិចារណកថា ជម្លោះព្រំដែននៅតែក្តៅគគុក ! រឿងវិវាទនៅព្រំដែនមិនស្ងាត់ឡើយ ហើយស្ថានភាពនិងស្ថានការណ៍វានៅតែក្តៅគគុក ដរាបណាយោធាថៃនៅតែបន្តវត្តមាននៅលើបូរណភាពទឹកដីនៃកម្ពុជាដោយខុសច្បាប់ ក្រោយពេលអនុវត្តបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។
វិចារណកថា ជំងឺមហារីករកឃើញឆាប់ ការព្យាបាលកាន់តែមានប្រសិទ្ធភាព នៅពេលដែលយើងឃើញអត្រាកំណើននៃជំងឺមហារីកសូមកុំឆ្ងល់ ហើយកុំតក់ស្លុត ប៉ុន្តែគួរតែជំរុញនិងលើកទឹកចិត្តឲ្យពលរដ្ឋឆាប់បង្កើនការពារខ្លួននិងស្វែងរកវាឲ្យឃើញពីព្រោះអ្នកជំនាញនិងឯកសារនានា បានបញ្ជាក់ថា ជំងឺនេះអាចទទួលការព្យាបាលមានប្រសិទ្ធភាពដរាបណាអ្នកជំងឺដឹងខ្លួនមុននិងមករកសេវាព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលា។
វិចារណកថា មេរោគអេដស៍អត់មានទៅណាឆ្ងាយទេ! កុំចេះតែហ៊ាន ហើយប្រពឹ្រត្តអំពើផ្តេសផ្តាស ខ្វះភាពស្មោះត្រង់នឹងដៃគូជីវិត ពីព្រោះជំងឺ និងមេរោគអេដស៍ មិនបានទៅណានោះទេ វាគ្រាន់តែសម្ងំចាំមើលតែយើងប្រហែស នឹងអាចចូលមកក្នុងខ្លួនយើងនេះឯង។
វិចារណកថា សូមប្រយ័ត្ន នៅថៃរកឃើញប្រចៀវផ្ទុកមេរោគនីប៉ាស៍ នេះហើយ ទោះបីជាជំងឺនីប៉ាស៍ នៅមិនទាន់មានសេចក្តីរាយការណ៍នៅកម្ពុជាក្តី ប៉ុន្តែក្រសួងសុខាភិបាលបានកំពុងតែ ចាត់វិធានការការពារជាបន្តបន្ទាប់ហើយនៅពេលនេះ ខណៈដែលនៅប្រទេសជិតខាងក៏បានកំពុងតែយកចិត្តទុកដាក់ដូចគ្នា ប៉ុន្តែយើងក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ។