រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ថ្មីៗនេះបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការដាក់ឱ្យដំណើរការសេវា ៥G ចាប់ពីឆ្នាំ២០២៦តទៅ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមានពលរដ្ឋ ជាច្រើនបានលើកឡើងថា កុំអាលដល់ ៥G អីសុំអោយ សេវាកម្ម ៤G ដែលកំពុងតែប្រើដើរឲ្យស្រួលនិង ទូលំទូលាយទៅបានហើយ។