ជំនឿ ថ្ងៃទី២៦ខែ ឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរ ម៉ាកុស ១០,២៨-៣១ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ជម្រាបសួរ បងប្អូនជាទីមេត្រី!សប្តាហ៍នេះ យើងបានឈានចូលមកដល់សប្តាហ៍នៃរដូវធម្មតា វគ្គទីពីរ គឺសប្តាហ៍ទី ៨ ហើយយើងក៏បានស្តាប់ព្រះបន្ទូលថ្ងៃនេះ ដកស្រង់ចេញពីគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ជំពូកទី ១០ ខទី ២៨ ដល់ ៣១។
ជំនឿ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន៥,១៧-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះយើងជិតដល់បុណ្យចម្លងគឺជាថ្ងៃដែលព្រះយេស៊ូនឹងរងទុក្ខលំបាក ហើយសោយទិវង្គត់ រួចមានព្រះជន្មរស់ឡើងវិញ ហើយថ្ងៃនេះសូមបងប្អូនរិះគិតថា ហេតុអ្វីបានជាគេបានសម្លាប់ព្រះយេស៊ូ?
ជំនឿ ប្រធានបទ៖ អគ្គសញ្ញាលើកលែងទោសមិនគាំទ្រមនុស្សឲ្យប្រព្រឹត្តិអាក្រក់ទេ! តែជួយឲ្យមនុស្សទទួលបានឱកាសថ្មី! បកស្រាយដោយ៖ លោបូជាចារ្យ រឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភ្នំពេញខាងជើង)
ជំនឿ ប្រធានបទ៖ អស់អ្នកជឿលើព្រះយេស៊ូគ្រីស្តត្រូវចែករំលែកទ្រព្យសម្បត្តិទៅអ្នកដទៃ! បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ (ព្រះសហគមន៍កាតូលិកភ្នំពេញ)
ជំនឿ ប្រធានបទ៖ មនុស្សមានឋានៈជាបុត្រធីតាព្រះជាម្ចាស់ ហេតុអ្វីមនុស្សត្រូវតែស្គាល់ទ្រង់? បកស្រាយដោយ៖ លោកបូជាចារ្យ ផាន បូរី (ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម)
ជំនឿ ប្រធានបទ៖ សូមត្រៀមខ្លួនជានិច្ចដើម្បីទទួលយកការសង្គ្រោះពីព្រះជាម្ចាស់! បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ (ព្រះសហគមន៍ភូមិភាគភ្នំពេញ)
ជំនឿ ប្រធានបទ៖ ព្រះយេស៊ូជាអ្នកផ្លាស់ប្រែយើងឲ្យទៅជាមនុស្សល្អនៅក្នុងសង្គម! បកស្រាយដោយ៖លោកបូជាចារ្យ ផាន បូរី (ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម)
ជំនឿ ប្រធានបទ៖ ទោះយើងបានប្រព្រឹត្តអំពើបាប ក៏អាចចូលរួមលើកតម្កើងព្រះជាម្ចាស់បានដែរ! បកស្រាយដោយ៖លោកបូជាចារ្យ រឿង ឆ័ត្រសិរី ពី( មណ្ឌលសកម្មភាពភ្នំពេញខាងជើង)
ជំនឿ ប្រធានបទ៖ មនុស្សមានបាបជាប់ខ្លួន តើព្រះជាម្ចាស់បន្សុតពួកគេដោយរបៀបណា? បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភ្នំពេញខាងជើង)
ជំនឿ ប្រធានបទ៖ ការប្រព្រឹត្តកំហុសឆ្គងដដែលៗរបស់គ្រីស្តបរិស័ទផ្ទុយពីបំណងព្រះជាម្ចាស់ នឹងត្រូវទទួលទោស? បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភ្នំពេញខាងជើង)
ជំនឿ ប្រធានបទ៖ ជាគ្រីស្តបរិស័ទត្រូវតែបង្ហាញអត្តសញ្ញាណខ្លួនថាជាគ្រីស្តបរិស័ទមិនថានៅទីណា បកស្រាយដោយ៖ លោកបូជាចារ្យរឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភូមិភាគភ្នំពេញខាងជើង)
ជំនឿ ប្រធានបទ៖ គ្រប់កិច្ចការដែលបងប្អូនបានធ្វើ សុទ្ធមានវត្តមានរបស់ព្រះជាម្ចាស់! បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី (ពីមណ្ឌលសកម្មភាពភ្នំពេញខាងជើង)
ជំនឿ ប្រធានបទ៖ គុណប្រយោជន៍នៃការអធិដ្ឋាន នឹងរិះគិតពីព្រះបន្ទូល បកស្រាយដោយ៖ លោក សិលា អភិបាល សួន ហង្សលី (ភូមិភាគកំពង់ចាម)
ជំនឿ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស៩,៤១-៥០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល នៅក្នុងអត្ថបទថ្ងៃនេះមានបីចំណុចគឺទីមួយព្រយេស៊ូលើកទឹកចិត្តទាំងគ្រីស្តបរិស័ទ និងមិនមែនឱ្យជួយអស់អ្នកដែលជាគ្រីស្តបរិស័ទ អ្នកណាដែលចែកទឹកសូម្បីតែមួយកែវឱ្យអ្នករាល់គ្នាព្រោះតែអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំអ្នកនោះនឹងមានរង្វាន់។ ទីពីរព្រះយេស៊ូនិយាយអំពីរឿងអាស្រូវ ប្រសិនជាភ្នែករបស់យើងនាំឱ្យយើងប្រព្រឹត្តអំពើអាក្រក់ យើងត្រូវតែខ្វេះចោល។ រឿងទីបី ព្រះយេស៊ូប្រៀបយើងដូចជាអំបិល ប្រសិនបើអំបិលគ្មានរស់ជាតិយើងចោលអំបិលនោះ។
ជំនឿ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ (២៣,១-១២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ថ្ងៃអង្គារនេះព្រះបន្ទូលឱ្យយើងរិះគិតអំពីម៉ាថាយ(២៣,១-១២) ជំពូកទី២៣នេះព្រះយេស៊ូតែងតែរិះគន់របៀបរបស់ពួកខាងផារ៉ាស៊ីដែលជាអ្នកដឹកនាំសាសនារបស់ជនជាតិយូដា (ធម្មវិន័យរបស់លោកម៉ូសេ) ដោយសារលោកម៉ូសេមានធម្មវិន័យច្រើន ហើយជួនកាលយើងអាចឃើញថា ប្រជាជនពិបាកយល់។
ជំនឿ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ៩,១៤-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី អត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះយើងបានលឺថាពួកខាងគណៈផារ៉ាស៊ី និងសិស្សរបស់យ៉ូហានបាទីស្តបានសួរព្រះយេស៊ូពីរឿងតមអាហារ ព្រោះសិស្សរបស់ព្រះយេស៊ូអត់តមទេ ហេតុអ្វីមានលក្ខណៈខុសគ្នា? ព្រះយេស៊ូមានព្រះបន្ទូលថា ធម្មតាពេលណាកូនកំលោះនៅជាមួយយើងអត់តមអាហារទេ! យើងតែងតែជប់លៀង សប្បាយរីករាយជួបជុំគ្នាហូបបាយ ឬធ្វើសកម្មភាពផ្សេងៗដែលនាំឱ្យយើងសប្បាយ។ ប៉ុន្តែពេលកូនកំលោះលាចាកលោកទៅ ឬកូនកំលោះទទួលមរណភាពទើបយើងតមអាហារដោយសារយើងកាន់ទុក្ខ។
ជំនឿ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស ៩,៣០-៣៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ព្រះបន្ទូលថ្ងៃនេះ នាំឱ្យយើងរិះគិតអំពីរបៀបដែលព្រះយេស៊ូណែនាំក្រុមសាវ័កឱ្យមានចិត្តសុភាពរាបសារ ចិត្តស្លូតបូតដែលពួកគាត់កំពុងតែរវីរវល់ជជែកគ្នាថា តើអ្នកណាធំជាងនៅក្នុងចំណោមសាវ័កដប់ពីរនាក់? ពេលព្រះយេស៊ូឃើញក្រុមសាវ័កព្យាយាមវែកញ៉ែកគ្នាថាខ្លួនសាកសមជាអ្នកធំ ឬកាន់តំណែងខ្ពស់តាមរបៀបលោកិយ៍។ ព្រះយេស៊ូក៏បានយករឿងកូនក្មេងដែលមានចិត្តស្មោះនិងជ្រះថ្លា និយាយទៅកាន់សាវ័ក ឲ្យរៀនពីរបៀបកូនក្មេង គឺ “ភាពបរិសុទ្ធ ភាពសាមញ្ញ និងការដាក់ខ្លួន”មានន័យថាត្រូវមានចិត្ត ទៀងត្រង់ មិនពុតត្បត់ សប្បាយចិត្តនឹងអ្វីដែលខ្លួន គ្មានភាពច្រណែននិន្ទា មិនលោភលន់ គិតប្រយោជន៍រួម នឹង ចេះដាក់ខ្លួនបម្រើអ្នកដទៃ ដោយមិនរើសអើងគ្នា។
ជំនឿ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាកុស (៩, ខ១៤-ខ២៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង តាមរយៈគម្ពីរសន្តម៉ាកុសជំពូក៩ (១៤-២៩) ព្រះយេស៊ូបានធ្វើការអស្ចារ្យគឺទ្រង់បានដេញខ្មោចពីក្មេងម្នាក់! មុននោះក្រុមគ្រួសារនាំក្មេងឱ្យសាវ័កជួយដេញខ្មោចប៉ុន្តែពួកសាវ័កធ្វើមិនបាន ក្រោយមកព្រះយេស៊ូអាចដេញខ្មោចនេះបាន។ ក្រុមសាវ័កឆ្ងល់ហេតុអ្វីបានជាគេមិនអាចដេញខ្មោចនេះបាន? ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា “គេអាចដេញខ្មោចនេះបានលុះត្រាតែអធិដ្ឋាន”។
ជំនឿ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៦,២៧-៣៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ប្រាក់ ប៊ុនហុង ឱ្យយើងលើកលែងទោសដល់ខ្មាំងសត្រូវរបស់យើងគឺសំដៅដល់អ្នកដែលស្អប់យើង ជេប្រទេច មូលបង្កាច់ ទះកំផ្លៀងយើង លួចឬយកទ្រព្យសម្បត្តិរបស់យើង អ្នកដែលតែងតែសុំអ្វីពីយើងជារៀងរាល់ថ្ងៃ អ្នកដែល តែងតែរំខានយើង អ្នកដែលប្រព្រឹត្តមិនល្អចំពោះយើង។
ជំនឿ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៥,១-៣.១១-៣២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន ស៊ុន ថ្ងៃនេះជាថ្ងៃដែលព្រះសហគមន៍គោរពគ្រីស្តទូតសិលា គ្រីស្តទូតសិលាគឺជាសម្តេចប៉ាបដើមដំបូងដែលព្រះយេស៊ូបានត្រាស់ហៅគាត់ និងបានប្រគល់កូនសោរគឺជាអ្វីដែលលោកសិលាបានចងនៅលើផែនដី និងស្រាយនៅលើផែនដីនេះស្របតាមអ្វីដែលព្រះជាម្ចាស់ក៏ចង និងស្រាយនៅលើផែនដីដែរ។
ជំនឿ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ១៦,១៩-៣១) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល បងប្អូនជាទីស្រឡាញ់! យើងបន្តរួមជាមួយព្រះយេស៊ូ ឆ្ពោះទៅទុក្ខលំបាករបស់ព្រះយេស៊ូនៅឈើឆ្កាង អត្ថបទថ្ងៃនេះរំលឹកយើងថា យើងត្រូវមើលឃើញទុក្ខវេទនារបស់អ្នកដែលរងទុក្ខលំបាក។ អ្នកមាននៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះធ្លាក់នរកមិនមែនមកពីគាត់ធ្វើអាក្រក់ចំពោះលោកឡាសា គឺមកពីគាត់មិនចាប់អារម្មណ៍លោកឡាសា។ ដូច្នេះយើងគួរមានសំណួរមួយពេលរដូវអប់រំពិសេសនេះ តើខ្ញុំបានធ្វើអ្វីខ្លះចំពោះអ្នកដទៃ ចំពោះអ្នកដែលនៅជាមួយខ្ញុំ និងកំពុងជួបប្រទះនឹងបញ្ហាណាមួយ?