ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៦,២៧-៣៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ប្រាក់ ប៊ុនហុង

ឱ្យយើងលើកលែងទោសដល់ខ្មាំងសត្រូវរបស់យើងគឺសំដៅដល់អ្នកដែលស្អប់យើង ជេប្រទេច មូលបង្កាច់ ទះកំផ្លៀងយើង លួចឬយកទ្រព្យសម្បត្តិរបស់យើង អ្នកដែលតែងតែសុំអ្វីពីយើងជារៀងរាល់ថ្ងៃ អ្នកដែល តែងតែរំខានយើង អ្នកដែលប្រព្រឹត្តមិនល្អចំពោះយើង។
បងប្អូនជាទីស្រឡាញ់! ជាធម្មតាតាយើងពិបាកលើកលែងទោសឱ្យគេណាស់នៅពេលគេធើ្វមិនល្អដាក់យើង តែព្រះយេស៊ូសុំឱ្យយើងលើកលែងទោសដល់អ្នកទាំងនោះ។ ដូច្នេះតើឲ្យយើងលើកលែងទោសឱ្យគេយ៉ាងម៉េច? តាមជំនឿរបស់គ្រីស្តសាសនាយើងជឿថាមនុស្សទាំងអស់នៅលើផែនដីនេះមានឋានៈជាបុត្រធីតារបស់ព្រះជាម្ចាស់ដូចៗគ្នា។ ព្រះជាម្ចាស់ក៏ប្រទានពរដល់អ្នកដែលប្រព្រឹត្តអំពើល្អ ហើយព្រះអង្គក៏ប្រទានពរដល់អ្នកដែលប្រព្រឹត្តអំពើមិនល្អដែរ ដោយសារពួកគេក៏ជាបុត្រធីតារបស់ព្រះជាម្ចាស់។
ដូច្នេះដើម្បីលើកលែងទោសឱ្យគេបានទីមួយគឺ៖ ព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យធ្វើជា“ស្ពាន”ជាស្ពានដែលនាំមនុស្សទាំងអស់ស្គាល់ព្រះជាម្ចាស់។ ព្រះអង្គត្រាស់ហៅយើងឱ្យបង្កើតសុខសន្តិភាពឱ្យយើងកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់នៅលើផែនដី យើងធ្វើជាសាក្សីរបស់ព្រះអង្គដោយលើកលែងទោសឱ្យគេ។ ពេលលើកលែងទោសឱ្យគេ គឺត្រូវជូនពរគេ អធិដ្ឋានដល់គេ មិនត្រូវតបស្នងទង្វើដែលមិនគប្បី ដែល បានគេមិនល្អធ្វើមកលើយើងឡើយ ន័យសាមញ្ញាថា បើអាក្រក់មក នោះអាក្រក់ទៅវិញ។
ដូច្នេះជាថ្មីម្តងទៀតជាធម្មជាតិយើងមិនអាចលើកលែងទោសឱ្យខ្មាំងសត្រូវរបស់យើងបានទេ ប៉ុន្តែឱ្យយើងគិតទៅលើជំនឿរបស់យើង ដែលជាគ្រីស្តបរិស័ទឱ្យយើងដឹងថាព្រះអង្គក៏ស្រឡាញ់អ្នកដែលជា ខ្មាំង សត្រូវរបស់ព្រះអង្គ។ ហេតុនេះ យើងទូលអង្វរព្រះជាម្ចាស់សូមព្រះអង្គប្រទានកម្លាំងឱ្យយើងឱ្យយើងអាច លើកលែងទោសដល់អ្នកដែលជាខ្លាំងសត្រូវរបស់យើង។ អាម៉ែន៕
Daily Program
