ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាកុស (៩, ខ១៤-ខ២៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

តាមរយៈគម្ពីរសន្តម៉ាកុសជំពូក៩ (១៤-២៩) ព្រះយេស៊ូបានធ្វើការអស្ចារ្យ​គឺទ្រង់បាន​ដេញ​​​ខ្មោចពីក្មេង​ម្នាក់! មុននោះក្រុមគ្រួសារនាំក្មេងឱ្យសាវ័កជួយដេញខ្មោចប៉ុន្តែពួកសាវ័កធ្វើមិនបាន ​ក្រោយ​មក​ព្រះយេស៊ូ​អាចដេញខ្មោចនេះបាន។ ក្រុមសាវ័កឆ្ងល់ហេតុអ្វី​បាន​ជាគេមិនអាចដេញខ្មោចនេះបាន? ព្រះយេស៊ូ​មាន​ព្រះបន្ទូលទៅសាវ័កថា “គេអាចដេញខ្មោច​នេះ​បាន​លុះត្រាតែអធិដ្ឋាន”។

ដូច្នេះក្នុងជីវិតេបស់យើងការអធិដ្ឋានគឺ​សំខាន់បំផុតចំពោះ​យើង​ជាគ្រីស្តបរិស័ទ!  លោកកាឌីណាល់ សាវី យេហ្កូវិនទុនធ្លាប់មានប្រសាសន៍ថា​ ជីវិតរបស់យើង​ជាគ្រី​ស្ត​បរិ​ស័ទ មុននិងក្រោយបំពេញ​កិច្ច​ការ​អ្វីមួយ​គឺ​មិន​ដែលភ្លេចឡើយការអធិដ្ឋាន! បើសិនជាយើងមិនបានអធិដ្ឋានមុនបំពេញការងារទេ នោះយើង​ក៏ពុំ​ចាំ​បាច់​ធ្វើកិច្ចនោះដែរ សូមទុកឲ្យគ្រឿងចក្រធើ្វវិញល្អជាជាង ព្រោះវា​អាច​ធ្វើបាន​ល្អជាងយើង បើ​សិន​ជា​យើង​ប្រៀបនឹងម៉ាស៊ីន ប៉ុន្តែកុំភ្លេចថាគ្រឿងចក្របង្កើតឡើងបានដោយសារមនុស្ស។

ដូច្នេះគ្រប់​កិច្ចកា​រដែល​យើងធ្វើគឺ​ត្រូវ​អធិដ្ឋាន! ព្រោះយើងសុំកម្លាំងពីព្រះជាម្ចាស់ ​យើង​​​គ្រាន់​តែជា​ឧបករណ៍​របស់ព្រះអង្គតែប៉ុណ្ណឹង កុំឱ្យយើងភ្លេច យូរៗយើងធ្វើការងារច្រើន យើងអាចធ្វើការ​អស្ចារ្យ​ផ្សេង​ៗ​បាន ហើយ​យើងលើកតំកើនខ្លួនឯង យើងពឹងផ្អែកលើសមត្ថភាពខ្លួន ប៉ុន្តែអ្វីដែល​ព្រះយេ​ស៊ូថ្ងៃ​នេះ​ចង់​ឱ្យ​យើង ​គឺភ្ជាប់ជាមួយការអធិដ្ឋានជានិច្ចដោយពឹងផ្អែកជាមួយឫទ្ធានុភាពរបស់ព្រះអង្គ។ ប្រសិន​បើ​មាន​ឫទ្ធានុភាពរបស់ព្រះអង្គយើងអាចធ្វើអ្វីៗបានគ្រប់យ៉ាងនៅក្នុងព្រះនាមព្រះជាម្ចាស់។អាម៉ែន៕ក

Daily Program

Livesteam thumbnail