នៅក្នុងបរិបទដែលយើងទើបតែនឹងឆ្លងផុតពីរបីថ្ងៃកន្លងមកគឺមានលោកគ្រូយ៉ូសេប ដួងសាវង់ដែលទើបនិងបានចែកឋានទៅ ខ្ញុំមានសេចក្តីនឹករំលឹកដល់គាត់ និងសូមថ្លែងអំណរគុណដល់គាត់ដែលបានជួយចែករំលែកពេលយើងរិះគិតពីព្រះបន្ទូល។ ពេលយើងធ្វើកិច្ចការជាមួយគ្នាខ្ញុំតែងតែនឹកដល់ទំនាក់ទំនងជាមួយគាត់ដែលមានស្នាមញញឹម និងការលើកទឹកចិត្តហៅថាលោកជាព្រឹទ្ធាចារ្យ។