ថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិកមកពីបុរីវ៉ាទីកង់ អាហ្វ្រិក អឺរ៉ុប មជ្ឈិមបូព៌ា អូសេអានី សហរដ្ឋអាមេរិក ជាដើម បានចូលរួមកិច្ចប្រជុំពេញអង្គលើកទី១២ នៃសហព័ន្ធអន្តរសាយលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) ហើយពួកគេបានលើកទឹកចិត្តឱ្យព្រះសហគមន៍អាស៊ីកសាងស្ពាននៃជំនឿឆ្ពោះទៅរកការផ្សះផ្សានៅក្នុងពិភពលោកដែលកំពុងតែបែកបាក់។