ជីវិតនិងសង្គម វីរបុរសស្រែចំការ ៖ ជីវប្រវត្តិលោក យ័ន ឡុងភីង «បិតាស្រូវកូនកាត់» អ្នករំដោះ មនុស្សរាប់រយលាននាក់ពីគ្រោះអត់ឃ្លាន រឿងរ៉ាវនៃជីវិតរបស់លោកយ័ន ឡុងភីង (Yuan Longping, ១៩៣០ – ២០២១) មិនត្រឹម តែជា កែវភ្នែកឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចរបត់ដ៏អស្ចារ្យមួយនៃ សមរភូមិប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានរបស់មនុស្សជាតិ។
ជីវិតនិងសង្គម លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេហ្ស៊ុអេឡា ត្រូវបានអាម៉េរិកចាប់ នៅរាត្រីពីថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងការ៉ាកាស ប្រទេស វ៉េណេហ្ស៊ូអេឡា ម៉ោងប្រមាណជា ២ សហរដ្ឋអាម៉េរិក បានដឹកនាំការវាយប្រហារលើ គោលដៅយោធាប្រមាណជាង ១០។ នៅក្នុងក្របខណ្ឌនៃកិច្ចប្រតិបត្តិការយោធា សេចក្តី សម្រេចដាច់ខាត (Absolute Resolve) កងកម្លាំង ដេលតា អាម៉េរិក ត្រូវបានបញ្ជូនទៅកាន់ តំបន់ទីក្រុងការ៉ាកាស។ ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គមរបស់លោក ទ្រូសសូស្យល់ (Truth Social) អំពីការចាប់ និងបញ្ជូនខ្លួនលោកនីកូឡា ម៉ាឌូរ៉ូ និងភរិយារបស់លោក មកកាន់សហរដ្ឋអាម៉េរិក។
ជីវិតនិងសង្គម ហៃអ៊ីឡេ សេឡាស៊ី ទី១ ក្សត្យអេត្យូពីជាអ្នកបង្កើតអង្កការសហភាពអាហ្វ្រ៊ិក ឈ្មោះរបស់ព្រះអង្គហៃអ៊ីឡេ សេឡាស៊ីទី១ គឺតាហ្វ៉ារី ម៉ាកូណេន។ ព្រះអង្គប្រសូតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៨៩២ នៅទីក្រុងអេហ្ស៉ឺសា ហ្គ៉ូរ៉ូ នៅក្នុងខេត្តហារ៉ា នៅភាគខាងកើត ចក្រភពអេត្យូពី និងសុគតដោយសារការធ្វើឃាត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៧៥ នៅទីក្រុងអាដឌីស អាបឺបា។ ព្រះអង្គហៃអ៊ីឡេ សេឡាស៊ីទី១ គឺជាស្តេចចុងក្រោយនៃចក្រភពអេត្យូពី ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៣៦ និងពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៧៤។
ជីវិតនិងសង្គម រ៉ាចិនដ្រាទី១ ការពង្រីកទឹកដីនៃនគរឥណ្ឌាបុរាណ រ៉ាចិនដ្រាទី១ ប្រសូតនៅប្រមាណឆ្នាំ៩៧១ នៅទីក្រុងថានចាវៀ រដ្ឋតាមូល ណាឌូ ប្រទេស ឥណ្ឌា។ ព្រះអង្គសោយទីវង្គតនៅឆ្នាំ១០៤៤ នៅភូមិប្រាម៉ាដេសសាម នៅរដ្ឋដដែល។ ព្រះ រាជាគឺជាស្តេចតាមូលនៃរាជ្យវង្សចូឡា នៅភាគខាងត្បូងប្រទេសឥណ្ឌា។ ព្រះរាជាគឺជា ស្តេចចក្រពត្តិច្បាំងដណ្តើមទឹកដីដ៏ល្បីល្បាញបំផុតនៃប្រវត្តិសាស្រ្តឥណ្ឌា។ រាជ្យរបស់ព្រះអង្គ បើកផ្លូវឲ្យមានការរីកចម្រើនដល់កំពូលនៃចក្រភពចូឡា ដែលបានក្លាយជាមហាអំណាចសំខានខាងនយោបាយ សេដ្ឋកិច្ច និងយោធា នៅអនុមហាអាណាចក្រឥណ្ឌា។
ជីវិតនិងសង្គម កាងស៊ី ព្រះចៅអធិរាជដែលនាំមកនូវភាពរុងរឿងសម្រាប់ប្រទេសចិននៅរាជការឈីង កាងស៊ី ដែលមាននាមផ្ទាល់ថា ស័នយ៉េ ប្រសូតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៦៥៤ នៅរាជធានីប៉េកាំង និងសោយទីវង្គតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៧២២។ ព្រះអង្គគឺជាអធិរាជនៃប្រទេសចិន និងជារាជាទី៤ នៃរាជវង្សឈីង។ ព្រះអង្គគឺជាព្រះចៅអធិរាជដែលបានសោយរាជ្យយូរជាងគេបំផុតនៃប្រវត្តិសាស្រ្តចិនពីឆ្នាំ១៦៦១ ដល់ឆ្នាំ១៧២២ ឬច្រើនជាង ៦១ឆ្នាំ។ ព្រះអង្គត្រូវបាន ចាត់ទុកជាអធិរាជដ៏ល្បីល្បាញបំផុតមួយរូបនៃប្រទេសចិនសម័យចក្រភព។
ជីវិតនិងសង្គម ល្វីស ម៉ោនបាតថិន កំពូលឧត្តមនាវាឯកអង់គ្លេសនាសង្រ្គាមលោកលើទី២ លោកល្វីស ម៉ោនបាតថិន កើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩០០ នៅទីក្រុងវីនស័រ ចក្រភពអង់គ្លេស។ លោកគឺជាឧត្តមនាវាឯកនៃកងនាវាចម្បាំងចក្រភពអង់គ្លេស។
ជីវិតនិងសង្គម ជូ កឺលៀង អ្នកយុទ្ធសាស្រ្តនៃនគរស៊ូ ក្នុងអំឡុងសម័យសាមកុក លោកជូ កឺលៀង គឺជាអ្នកយុទ្ធសាស្រ្តដ៏ឈ្លាសវៃបំផុតនៃយុគសម័យសាមកុក ចិនបុរាណ។ ជូ កឺលៀង បម្រើការឲ្យស្តេចលីវ ប៉ី និងធ្វើជាឧបរាជនៃនគរស៊ូ។ លោកដឹកនាំការឈ្លានពាន ៥ដង លើនគរវ៉េភាគខាងជើង ក្នុងគោលដៅស្តាររាជ្យវង្សហានឡើងវិញ។
ជីវិតនិងសង្គម មើមឈូកអាហារសុវត្ថិភាព ផលិតផលសម្រាប់អាហារសុខភាព មើមឈូកអាហារសុវត្ថិភាព ផលិតផលសម្រាប់អាហារសុខភាព
ជីវិតនិងសង្គម ព្រះរាជា ហ្វ៊ីលីព ទី២ អូហ្គួស្ត៍ ជាស្តេចបារាំង ក្នុងនាមជាផ្លូវការ ព្រះរាជាហ្វ៊ីលីព ទី២ អូហ្គួស្ត៍ ប្រសូតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១១៦៥ នៅទីក្រុងប៉ារីស និង សោយទីវង្គតនៅទីក្រុងម៉ង់ត៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១២២៣។ ព្រះអង្គគឺជាស្តេចនៃរាជវង្ស កាប៉េទ្យាង និងជាស្តេចទី១ដែលទទួលនាមថា ជាស្តេចបារាំង។
ជីវិតនិងសង្គម ម៉ាសាណូប៊ូ ហ្វ៊ូគូអូកា បិតាកសិកម្មធម្មជាតិនៅប្រទេសជប៉ុន លោកម៉ាសាណូប៊ូ ហ្វ៊ូគូអូកា កើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩១៣ នៅទីក្រុងលីអូ ប្រទេសជប៉ុន និងទទួលមរណភាពនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៨។ លោកគឺជាកសិករជប៉ុន ដែលមាន ភាពល្បីល្បាញដោយការប្តេជ្ញាចិត្តគាំទ្រកសិកម្មធម្មជាតិ។
ជីវិតនិងសង្គម កានមូ ព្រះចៅអាធិរាជ ដែលពង្រឹងស្ថាបនាស្ថាបនអំណាចជប៉ុន ព្រះចៅអធិរាជកានមូ ប្រសូតនៅឆ្នាំ៧៣៧ និងសោយទីវង្គតនៅថ្ងៃទី៩ មេសា ឆ្នាំ៨០៦។ ព្រះអង្គគឺជាអធិរាជទី៥ នៃប្រទេសជប៉ុនតាមលំដាប់ប្រពៃណីនៃការស្នងរាជ្យ។ ព្រះអង្គសោយរាជ្យពីឆ្នាំ៧៨១ រហូតដល់ថ្ងៃសោយទីវង្គតនៅឆ្នាំ៨០៦។ នាមផ្ទាល់ខ្លួន គឺព្រះអង្គម្ចាស់ យ៉ាម៉ាបេ ហើយព្រះអង្គក៏ជួនកាលត្រូវបានគេហៅថា កាស្ហ៊ីវ៉ាបារ៉ា តេនណូ។
ជីវិតនិងសង្គម ចន្ត្រាហ្គូពតា ម៉ូរីយ៉ា ស្ថាបនិកនៃចក្រភពម៉ូរីយ៉ា ឥណ្ឌាបុរាណ ចន្ត្រាហ្គូពតា ម៉ូរីយ៉ា ប្រសូតនៅប្រមាណឆ្នាំ៣៤០ មុនគ្រិស្តសករាជ និងសោយទីវង្គតនៅ ឆ្នាំ ២៩៧ មុនគ្រិស្តសករាជ។ ព្រះអង្គគឺជាស្ថាបនិក និងជាមេដឹកនាំទី១នៃចក្រភព ម៉ូរីយ៉ា ដែលជាប្រទេសឥណ្ឌាបុរាណ។
ជីវិតនិងសង្គម អេលីហ្ស៉ាប៊ែតទី១ ព្រះមហាក្សត្រី ក្នុងយុគសម័យនៃការចាប់ផ្តើមជាមហាអំណាចផ្លូវសមុទ្ររបស់អង់គ្លេស អេលីហ្ស៉ាប៊ែតទី១ ប្រសូតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៥៣៣ នៅវិមាន ប្ល៉ាសង់ទ្យៀ នៅរាជធានីឡុងដ្រ៍ ចក្រភពអង់គ្លេស និងសោយទីវង្គតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៦០៣ នៅវិមានរីចម៉ុង។ អេលីហ្ស៉ាប៊ែតទី១ គឺជាអធិរាជនីអង់គ្លេស និងអៀរឡង់ពីឆ្នាំ១៥៥៨ ដល់ថ្ងៃសោយទីវង្គត។
ជីវិតនិងសង្គម លីហ្ស៉ា ស៊ូ អ្នកដឹកនាំ និងធ្វើឲ្យក្រុមហ៊ុន AMD មានភាពល្បីល្បាញ លោកស្រីលីហ្ស៉ា ស៊ូ កើតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៦៩។ លោកស្រីគឺជាវិស្វករ និងជាប្រធានក្រុមហ៊ុនអាម៉េរិក AMD ដែលមានកំណើតតៃវ៉ាន់។
ជីវិតនិងសង្គម អូហ្គូស្ត៍ អធិរាជទី១ នៃចក្រភពរ៉ូម៉ាំង អូហ្គូស្ត៍ កើតនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ៦៣ មុនគ្រិស្តសករាជ នៅទីក្រុងរ៉ូម។ អូហ្គូស្ត៍គឺជាប្រមុខទី១ នៃចក្រភពរ៉ូម៉ាំង ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២៧ មុនគ្រិស្តសករាជ រហូតដល់ថ្ងៃទទូលមរណភាពថ្ងៃទី១៩ ខែសីហា ឆ្នាំ១៤ នៃគ្រិស្តសករាជ នៅជិតទីក្រុងណាប្ល៍ ប្រទេសអ៊ីតាលីសព្វថ្ងៃ។
ជីវិតនិងសង្គម ស្ហ៉ា ចាហាន ព្រះចៅអធិរាជឥណ្ឌាដែលមានភាពល្បីល្បាញខាងស្ថាបត្យកម្ម នាមរបស់ព្រះអង្គ ស្ហ៉ាហាប អ៊ុដ ឌីន ម៉ូហាម៉ាដ ឃូរ៉ាម ដែលត្រូវបានគេស្គាល់ក្រោមឈ្មោះរាជ្យថា ព្រះចៅ ស្ហ៉ា ចាហាន ឬស្តេចពិភពលោក។ ព្រះចៅអធិរាជ ប្រសូតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៥៩២ នៅទីក្រុងឡាហ័រ ចក្រភពម៉ូហ្គូល (សព្វថ្ងៃនេះស្ថិតក្នុងខេត្តពេនចាប ប្រទេសប៉ាគីស្ថាន) និងសោយទីវង្គត់នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៦៦៦ នៅទីក្រុងអាហ្គ្រ៉ា សព្វថ្ងៃស្ថិតនៅក្នុងរដ្ឋអ៊ុតតា ប្រាដេស ប្រទេសឥណ្ឌា។ ព្រះរាជាស្ហ៉ា ចាហាន គឺព្រះចៅអធិរាជទី៥ នៃចក្រភពម៉ូហ្គូល។ រាជ្យរបស់ព្រះអង្គ មានរយៈពេលចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៦២៨ ដល់ថ្ងៃទី៣១ កក្កដា ឆ្នាំ១៦៥៨។
ជីវិតនិងសង្គម ប៉ាប្ល៉ូ ពីកាសូ កំពូលវិចិត្រករពិភពលោកប្រចាំសតវត្សទី២០ ប៉ាប្ល៉ូ រូស្ស ពីកាសូ កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៨៨១ នៅទីក្រុង ម៉ាឡាហ្គា តំបន់ អន់ដាលូស៊ី ប្រទេសអេស្ប៉ាញ។ លោកប៉ាប្ល៉ូ ពីកាសូ ទទួលមរណភាពនៅថ្ងៃទី៨ ខែមេសា ឆ្នាំ ១៩៧៣ នៅទីក្រុង មូហ្ស៊ីន ខេត្ត អាល់ព៍ ម៉ារីទីម ប្រទេសបារាំង។ លោកពីកាសូ គឺជា វិចិត្រករ អ្នកគូគំនូរ និងអ្នកចម្លាក់ជនជាតិអេស្ប៉ាញ ដែលបានចំណាយពេលភាគច្រើននៃជីវិតរបស់លោករស់នៅប្រទេសបារាំង។
ជីវិតនិងសង្គម តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ ស្ហ៉ូហ្គុន ដែលធ្វើកំណែទម្រង់ជប៉ុននៅសតវត្សទី១៨ តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៦៨៤ និងទទួលមរណភាពនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៧៥១។ តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ គឺជាស្ហ៉ូហ្គុនទី៨ នៃរដ្ឋាភិបាលស្ហ៉ូហ្គុន គ្រួសារតូគូហ្គាវ៉ា នៃប្រទេសជប៉ុន ស្ហ៉ូហ្គុន ដែលមានន័យថា ជាមេដឹកនាំរដ្ឋាភិបាលយោធា។
ជីវិតនិងសង្គម ហ្ស៉ានដាក់វរនារី ដាស់សតិប្រជាជនបារាំងឲ្យមានចិត្តក្លាហានក្នុងសង្រ្គាម ១០០ឆ្នាំ ហ្ស៉ានដាក់ ឬគេហៅថា តរុណី នាងក្រមុំតូច កើតនៅប្រមាណឆ្នាំ១៤១២ នៅស្រុកដុមរ៉េមី ភូមិឌូស្ហ៉េ ដឺ បា សព្វថ្ងៃស្ថិតនៅស្រុក វ៉ូហ្ស៉េស ខេត្តឡ័ររ៉េន ប្រទេសបារាំង។ ហ្ស៉ានដាក់ ស្លាប់ដោយត្រូវដុតទាំងរស់នៅលើគំនរភ្លើងឆាបឆេះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៤៣១ នៅស្រុករូអង់ ទីរួមខេត្តឌូស្ហ៉េ ដឺ ណ័រម៉ង់ឌី ដែលនៅពេលនោះ ជាកម្មសិទ្ធរបស់អង់គ្លេស។ ហ្ស៉ានដាក់ គឺជាវរនារីនៃប្រវត្តិសាស្រ្តរបស់បារាំង មេបញ្ជាការសង្រ្គាម និងជាសន្តីនៃព្រះវិហារកាតូលិក ដែលមានមរណនាមថា តរុណី ឌ័ររ៉េអង់។
ជីវិតនិងសង្គម ព្រះចៅអធិរាជ យ៉ុងលី នៃរាជ្យការម៊ីង ស្ថាបនារាជធានីប៉េកាំង ម៊ីង ចេងជូ ដែលយកនាមរាជ្យថា យ៉ុងលី គឺជាស្តេចទី៣ នៃរាជ្យវង្សម៊ីង និងជាអធិរាជមួយរូបដ៏ល្បីល្បាញបំផុតរបស់ចិន។ ព្រះចៅអធិរាជយ៉ុងលី ដឹកនាំនយោបាយមជ្ឈការ ពង្រីកទឹកដី និងផ្លាស់ប្តូររាជធានីពីណានគីន ទៅប៉េកាំង ដើម្បីតាមដានឲ្យកាន់តែងាយស្រួលនូវសកម្មភាពរបស់ជនជាតិម៉ុងហ្គោល។
ជីវិតនិងសង្គម ឡេ ឡ័យ ព្រះរាជាវៀតណាម ដេញម៊ីង ស្តារប្រទេស ព្រះរាជាឡេ ឡ័យ ដែលត្រូវស្គាល់ក្នុងនាមនៃរាជ្យ ជាអធិរាជ ឡេ តៃថូ ប្រសូតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៣៨៥ នៅក្នុងខេត្តថាន ហូ រាជណាចក្រដាយវៀត។ ជាស្ថានិកនៃរាជ្យវង្សឡេ ពីឆ្នាំ ១៤២៨-១៥២៤ ព្រះអង្គសោយរាជ្យលើរាជាណាចក្រដាយវៀត ពីឆ្នាំ១៤២៨-១៤៣៣។