ដាក់ឲ្យដំណើរការនៅខែមិថុនា ឆ្នាំ២០២២ នាវា CNS Fujian នាវាដឹកយន្តទីបីដែលចូលរួមជាមួយយោធារំដោះប្រជាជនចិន PLA ថ្មីៗនេះ បានចាកចេញពីការដ្ឋានសាងសងនាវា ចៀន ណាន នៅភាគខាងជើងទីក្រុង សៀងហៃ ដើម្បីឆ្ពោះទៅកាន់តំបន់ទឹកចុងក្រោយនៃទន្លេ យ៉ាងសេចូលសមុទ្រ ដោយការអូសរបស់នាវាសណ្តោងជាច្រើន។ ប្រតិបត្តិការនេះកើតមាន ឡើង បន្ទាប់ពីមានការសាកស្បងនូវប្រព័ន្ធរុញច្រានរបស់នាវាផ្ទុកយន្តហោះ កាលពីថ្ងៃទី២១ ខែមេសា។