តើមាត្រាទី៤ ត្រៀមសម្រាប់អ្វីនៅពេលប្រទេសប៉ូឡូញ បានសុំឲ្យអង្គការណាតូ យក វាមកប្រើ?

នៅអំឡុងយប់ពីថ្ងៃទី៩ ឆ្លងចូលថ្ងៃទី១០ ខែកញ្ញា យ៉ាងហោចណាស់មានការរំលោភដែនអាកាសប៉ូឡូញចំនួន ១៩ដង ត្រូវបានកត់ត្រា និងដ្រូនរបស់រុស្ស៊ីចំនួន ៣ ត្រូវបានបាញ់ទម្លាក់។ ទីក្រុងវ៉ាសូវី និងសម្ព័ន្ធមិត្ត សមាជិកនៃសន្ធិសញ្ញាឆ្លងអាត្លង់ទិក អង្កការណាតូ បានបរិហារភ្លាមៗថាជាការបង្កហេតុរបស់រុស្ស៊ី បន្ទាប់ពីមានការជ្រៀតចូលនៃដ្រូន នៅអំឡុងការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន។
ចំណែកទីក្រុងមូស្គូ និយាយថា ទីក្រុងវ៉ាសូវីមិនបានបង្ហាញភស្តុតាងនៃប្រភពរបស់ដ្រូនរុស្ស៊ីទេ។ ប៉ុន្តែប្រឈមមុខនឹងការគំរាមកំហែងនេះ ប្រទេសប៉ូឡូញ បានសុំឲ្យអង្គការណាតូ យកមកប្រើនូវមាត្រាទី៤ នៃសន្ធិសញ្ញាឆ្លងអាត្លង់ទិក។ វានឹងជាការប្រឹក្សាយោបល់រវាងសម្ព័ន្ធមិត្តក្នុងករណីមានការគំរាមកើតឡើងមកលើសមាជិកណាមួយក្នុងចំណោមសមាជិកទាំងឡាយរបស់ខ្លួន។
កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង ឬណាតូ ដែលជាអង្គភាពសំខាន់នៃការសម្រេចចិត្តខាងនយោបាយ បានជួបប្រជុំគ្នា ជាមួយនិងសម្លេងនៃឯកអគ្គរដ្ឋទូតទាំង ៣២នៃប្រទេសសមាជិក។ កិច្ចប្រជុំបានមើលឃើញអំពីប្រធានបទពិភាក្សានានាពាក់ព័ន្ធនៅក្នុងក្របខណ្ឌមាត្រាទី៤ នៃសន្ធិសញ្ញាសម្ព័ន្ធមិត្តនេះ។ មាត្រាទី៤ គ្រោងជាសំខាន់សម្រាប់ការប្រឹក្សាយោបល់នៅកម្រិតសម្ព័ន្ធមិត្តអង្គការណាតូ។ មាត្រានេះចែងច្បាស់ថា ភាគីប្រទេសនានានឹងប្រឹក្សាយោបល់ និងផ្តល់មតិក្នុងចំណោមមតិសមាជិក នៅរាល់ពេលដែលបូរណភាពដែនដី ឯករាជ្យភាពខាងនយោបាយ ឬសន្តិសុខ របស់ប្រទេសសមាជិកណាមួយ ត្រូវទទួលការគំរាមកំហែង។ អង្គការណាតូ បញ្ជាក់ថា ៖ “ការប្រឹក្សាយោបល់គឺជាទិដ្ឋភាពសំខាន់នៃដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់អង្គការណាតូដោយសារតែរាល់ការសម្រេចចិត្ត នឹងត្រូវបានប្រកាន់យកដោយកុងសង់សុស”។
នៅអំឡុងកិច្ចប្រជុំដែលគិតទៅដល់មាត្រាទី៤ ឯកអគ្គរដ្ឋទូតប្រឹក្សាយោបល់គ្នា និងធ្វើសេចក្តីសម្រេចចិត្ត ប្រសិនបើប្រធានបទលើកមកសមនឹងទទួលបាននូវការឆ្លើយតបដែលមានការជំរុញកាន់តែខ្លាំង។ ការសម្រេចចិត្តនឹងត្រូវប្រកាន់យកដោយកិច្ចព្រមព្រៀងកុងសង់សុស។
ចាប់តាំងពីការបង្កើតសម្ព័ន្ធមិត្តណាតូ នៅឆ្នាំ១៩៤៩ នេះគឺជាលើកទី៨ ដែលមានការកោះហៅ មាត្រាទី៤ ដែលមាន ៣ដង ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថ្ងៃនៃការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ី ប្រទេសចំនួន ៨ មានប៊ុលហ្គារី អេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ រ៉ូម៉ានី ស្លូវ៉ាគី និងឆែក បានប្រើប្រាស់មាត្រាទី៤ ដែរ។
ដោយមិនបានទៅដល់រហូតដល់ការវាយប្រហារយោធា អង្គការណាតូ បានជួយប្រទេសជាសមាជិក មានជាអាទិ៍ ការការពារដែនអាកាស។ យោងតាមអ្នកនាំពាក្យនៃអង្គការណាតូ លោកស្រីអាលីសុន ហាក បានប្រាប់ឲ្យដឹងថា នៅពេលដែលប្រទេសប៉ូឡូញបានចាប់ដានឃើញវត្តមានដ្រូននៅក្នុងដែនអាកាសរបស់ខ្លួន អង្គការណាតូបានមានប្រតិកម្មភ្លាមដោយចល័តអាវុធការពារដែនអាកាសដើម្បីជួយប្រឆាំងនឹងដ្រូនដែលអាចមកថែមទៀត។
យោងតាមសេចក្តីប្រកាសរបស់អង្គការណាតូ បានឲ្យដឹងថា នេះគឺជាលើកទី១ ដែលយន្តហោះចម្បាំងណាតូ បានប្រឈមនឹងការគំរាមកំហែងដ៏មានសក្តានុពលនៅក្នុងដែនអាកាសសម្ព័ន្ធមិត្ត។
ចំណែកលោកឧត្តមសេនីយ៍ អាឡិចសូស ហ្គ្រ៊ីនកេវីច មេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុប បានសាទរនៅលើបណ្តាញសង្គម X របស់លោកថា ៖ “អង្គការណាតូបានប្រតិកម្មយ៉ាងរហ័ស និងតាមរបៀបម៉ឺងម៉ាត់ ឆ្លើយតបនឹងស្ថានភាព និងបង្ហាញនូវសមត្ថភាព និងការប្តេជ្ញាចិត្តដើម្បីការពារទឹកដីសម្ព័ន្ធមិត្ត។”
Daily Program
