សម្តេចប៉ាបឡេអូទី១៤ដាក់កម្មវិធីប្រារព្ធវិញ្ញណក្ខន្ធមរណៈបុគ្គលនៅសតវត្សរ៍ទី២១

ដើម្បីរំលឹកដល់ការលះបង់និងសក្ខីកម្មនៃការពលីព្រោះតែបុព្វហេតុនៃជំនឿលើព្រះគ្រិស្ទ សម្តេចប៉ាបឡេអូទី១៤ បានដាក់កម្មវិធីប្រារព្ធកម្មវិធីគោរពវិញ្ញណក្ខន្ធមរណៈបុគ្គលនៅសតវត្សរ៍ទី២១នៅសប្តាហ៍ក្រោយ។
វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីនេះគ្រោងនឹងរៀបចំឡើងជាពិសេសនៅថ្ងៃអាទិត្យទី ១៤ ខែកញ្ញា នៅ Papal Basilica of St Paul’s Outside the Walls ខាងមុខនេះ។
នាឱកាសនោះ សម្តេចប៉ាបឡេអូ នឹងដឹកនាំពិធីថ្វាយអភិបូជាផ្ទាល់ចំថ្ងៃពិធីបុណ្យនៃការលើកតម្កើងនៃឈើឆ្កាងបរិសុទ្ធ។
សម្តេចប៉ាបឡេអូសម្រេច រៀបចំកម្មវិធីនេះដើម្បីរំលឹក ដល់គ្រីស្តបរិស័ទជាច្រើននាក់ ដែលត្រូវបានពលី ដោយសារជំនឿរបស់ពួកគេលើព្រះគ្រីស្ទបន្តពីសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។
កម្មវិធីនេះគឺជាការផ្តួចផ្តើមដោយក្រសួងទទួលបន្ទុកបុព្វហេតុនៃការតែងតាំងសន្ត និងគណៈកម្មាការមរណសាក្សី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០២៣ ដោយ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូដើម្បីកំណត់អត្តសញ្ញាណសាក្សីនៃសេចក្តីជំនឿនៅក្នុងសតវត្សទី២១៕
Daily Program
