សន្តអាសនៈ ព្រមាននិងប្រឆាំង វោហាសាស្ត្រអំពីអាវុធនុយក្លេអ៊ែរ

សន្តអាសនៈ ព្រមាននិងប្រឆាំង វោហាសាស្ត្រអំពីអាវុធនុយក្លេអ៊ែរ

អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈ ប្រចាំនៅអង្គការសហប្រជាជាតិបាន សង្កត់​ធ្ងន់លើកាតព្វកិច្ចសីលធម៌ក្នុងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់និងឆ្ពោះទៅកាន់ពិភពលោកដែល គ្មានអាវុធនុយក្លេអ៊ែរ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

ថ្លែងនៅឯកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ដើម្បីរំលឹកដល់ទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តអាវុធនុយ​ក្លេអ៊ែរ អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈ ប្រចាំនៅអង្គការសហប្រជាជាតិលោក អគ្គអភិបាល ហ្គាព្រីអែល ខាស្សា (Gabriele Caccia) បានអំពាវនាវ​ជាបន្ទាន់​ឱ្យ​មាន​ការប្តេជ្ញា​ចិត្ត​ជា​ថ្មី​ចំពោះ​កិច្ចសន្ទនា សន្ធិសញ្ញារំសាយអាវុធ និង​ការយក​ចិត្ត​ទុក​ដាក់​ចំពោះ​សហគមន៍​ដែល​នៅ​តែ​ទទួល​រង​នូវ​ផលវិបាកនៃការធ្វើតេស្តនុយក្លេអ៊ែរ។​

លោកអគ្គអភិបាល បានលើកឡើងពីការកើនឡើងជាថ្មីឡើងវិញនូវ វោហាសាស្ត្រដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក។

នៅទីក្រុងញូវយ៉ក លោកអគ្គអភិបាលបានរំលឹកថា ប៉ែតសិបឆ្នាំបានកន្លងផុតទៅ​ចាប់តាំងពី ។

លោកអគ្គអភិបាលបាន​បង្ហាញនូវអារម្មណ៍សោកស្ដាយនិង​បាន​រំលឹកថាការផ្ទុះ​អាវុធនុយក្លេអ៊ែរលើកដំបូងគឺ​ធ្វើឡើង​កាលពី​៨០ឆ្នាំ​មុន​ ហើយ​វា​ប៉ះពាល់ជាបន្តបន្ទាប់ចំពោះ​មនុស្ស​ជាតិ ចំពោះ​ការធ្វើតេស្តនុយក្លេអ៊ែរជាងពីរពាន់ដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ ១៩៤៥ មក។ លោក​សង្កត់ធ្ងន់ថាពួកគេបានធ្វើឱ្យប៉ះពាល់ដល់ជនជាតិដើមភាគតិច ស្ត្រី កុមារ និងទារកដែលមិនទាន់កើត។

លោក​បាន​មាន​ប្រសាសន៍​ថា “សុខភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ជា​ច្រើន​នៅ​តែ​បន្ត​រង​ផល​ប៉ះ​ពាល់​ក្នុង​ភាព​ស្ងៀម​ស្ងាត់ ហើយ​ជា​ញឹក​ញាប់​ដោយ​គ្មាន​ការ​ដោះ​ស្រាយ”។

លោកបានសង្កេតឃើញថា "វាមានការព្រួយបារម្ភជាពិសេសថា នៅចំពោះមុខការទទួល ខុស ត្រូវ ដ៏សំខាន់ និងរួមនេះ ការឆ្លើយតបជាសកលហាក់ដូចជាកំពុងមានចលនាក្នុងទិសដៅផ្ទុយ"

Tags