សម្តេចប៉ាប៖ សន្តបុគ្គលកំពុងត្រាស់ហៅយើងឱ្យរិះគិតពីព្រះជាម្ចាស់

ថ្លែងនៅទីលានសន្តសិលាទៅកាន់គ្រិស្តបរិស័ទ៨ម៉ឺននាក់ដែលជួបជុមគ្នានៅក្នុងពិធីថ្វាយអភិបូជាជូនដល់ពិធីប្រកាសតែងតាំងសន្តបុគ្គលពីររូប សម្តេចប៉ាបឡេអូបានមានបន្ទូលថា សន្តបុគ្គលនានាកំពុងតែត្រាស់ហៅយើងឲ្យនឹកដល់ព្រះជាម្ចាស់ផង។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា សន្តៈ ព្យែ ហ្សកជីអូ ហ្រ្វាសាទី (Pier Giorgio Frassati) និងសន្តៈ កាឡូស អាគូទីស (Carlo Acutis) គឺជាគំរូរសម្រាប់គ្រីស្តបរិស័ទវ័យក្មេង។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា សន្តៈទាំងពីរជាវីរៈភាពឆ្លុះបញ្ចាំងជាពិសេសឲ្យយុវជនតម្រែតម្រង់ ជីវិតរបស់យើងឡើងទៅកាន់ព្រះជាម្ចាស់ ហើយធ្វើឱ្យពួកគេក្លាយជាស្នាដៃដ៏បរិសុទ្ធនៃការបម្រើ និងសេចក្តីអំណរនៅក្នុងព្រះសហគមន៍។
សម្តេចប៉ាបឡេអូបានបន្តថា សន្តបុគ្គលទាំងពីតំណាងឲ្យជំនឿ សេចក្តីសង្ឃឹម និងការទុកចិត្តលើព្រះជាម្ចាស់៕
Daily Program
