សម្តេចប៉ាបៈ សម្រែករបស់ព្រះយេស៊ូពីឈើឆ្កាងមិនមែនតំណាងឲ្យភាពទន់ខ្សោយទេ

សម្តេប៉ាបឡេអូទី១៤ បានមានបន្ទូលទៅកាន់គ្រីស្តបរិស័ទនាថ្ងៃសាវនាការប្រចាំសប្តាហ៍កាលពីថ្ងៃពុធថា សម្រែករបស់ព្រះយេស៊ូពីឈើឆ្កាងមិនមែនតំណាងឲ្យភាពទន់ខ្សោយនិងភាពឈឺចាប់របស់ទ្រង់ឡើយ ប៉ុន្តែជាសកម្មភាពបញ្ជាក់នូវពន្លៃនៃក្តីសង្ឃឹម។
សម្តេចប៉ាបឡេអូបានលើកឡើងថា នៅដំណាក់កាលចុងក្រោយនៃសេចក្តីស្រឡាញ់ដែលត្រូវបានលះបង់រហូតដល់ទីបញ្ចប់ សម្រែករបស់ទ្រង់ពីលើឈើឆ្កាង គឺជាសម្រែកដើម្បី លើកទឹកចិត្តមនុស្សគ្រប់គ្នា ហើយជាកម្លាំងនៃការអធិស្ឋានដើម្បីសេចក្តីសង្ឃឹម។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ព្រះយេស៊ូដែលសុគតនៅលើឈើឆ្កាងមិនមែនសុគតដោយស្ងៀមស្ងាត់ព្រោះតែភាពទន់ខ្សោយនោះឡើយ ប៉ុន្តែជាការអធិដ្ឋាន ប្រកបដោយកម្លាំង ដើម្បីក្លាយជាពន្លឺនៃក្តីសង្ឃឹមសម្រាប់គ្រប់គ្នា។
សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា ព្រះយេស៊ូសុខចិត្តសុគត់នៅលើឈើឆ្កាងដើម្បីបង្ហាញសេចក្តីស្មោះត្រង់ សេចក្ដីពិតដល់កម្រិត និង ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត ហើយជាសក្ខីកម្មបញ្ជក់ថា ទ្រង់មិនទៅណាឡើយ ទ្រង់នៅគង់ដោយការឈឺចាប់ដើម្បីទាំងអស់គ្នា៕
Daily Program
