ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជឱង្ការថា សន្តិភាពបានបង្កើតបរិយាកាសឱ្យស្ត្រីនិងក្មេងស្រី បានចូលរួមដោយពេញលេញ និងទទួលភាគលាភ ដោយស្មើភាពពីកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។ នេះបើយោងតាមព្រះរាជសាររបស់ព្រះអង្គ ប្រទានជូនជនរួមជាតិ ក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។