ពត៌មាន កម្ពុជាអំពាវនាវឱ្យមានសកម្មភាពរួមគ្នាដើម្បីផ្តាច់ខ្សែចង្វាក់នៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននានេះថា កម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងសកម្មភាពរួមជាក់ស្តែង ។
ពត៌មាន សហគ្រិនវ័យក្មេងឥណ្ឌាម្នាក់ប្រើផ្កាក្លាយជាមុខរបរដើម្បីគាំទ្រដល់ស្ត្រីជនបទ ស្រ្តីវ័យក្មេងម្នាក់នៅ ស្រុកសេណាប៉ាទី (Senapati ) ក្នុងរដ្ឋម៉ានីពួរ (Manipur) ស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា កំពុងជួយស្ត្រីនៅជនបទកសាងជីវភាពរស់នៅប្រកបដោយចីរភាពតាមរយៈសហគ្រាសដែលមានមូលដ្ឋានលើផ្កាជាផលិតផល ដែលរួមបញ្ចូលគ្នានូវការទទួលខុសត្រូវផ្នែកបរិស្ថានជាមួយនឹងការបង្កើតប្រាក់ចំណូល។
ពត៌មាន អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងលោក សម្រាប់ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ របស់ប្រទេសកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៦ (World’s Most Beautiful Airports 2026) នេះបើយោងតាមបញ្ជីដែលចេញផ្សាយដោយស្ថាប័ន Prix Versailles កាលពីថ្ងៃទី១៥ ខែមិថុនា។
ពត៌មាន វិស័យឯកជនបារម្ភថា ករណីចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញ ប៉ះពាល់ដល់ផលិតកម្ម និងបរិយាកាសវិនិយោគ តំណាងវិស័យឯកជនជាច្រើន បានលើកឡើងពីក្តីបារម្ភចំពោះវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញមួយចំនួនរបស់អាជ្ញាធរដែនដីពាក់ព័ន្ធនឹងយុទ្ធនាការស្វែងរកទំនិញនាំចូលខុសច្បាប់ពីថៃ ដែលត្រូវបានអះអាងថា បានបង្កការរំខានដល់សង្វាក់ផលិតកម្ម ប៉ះពាល់ដល់ស្ថិរភាពអាជីវកម្ម និងធ្វើឱ្យមានការព្រួយបារម្ភអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មកម្ពុជា ។
ពត៌មាន គ្រួសារនីមួយៗបានទទួលអំណោយទានមួយដូចៗគ្នាពីព្រះជាម្ចាស់គឺធម្មជាតិ គ្រីស្តបរិស័ទ និងសិស្សានុសិស្សប្រមាណ ៥០នាក់ បានចូលរួមកម្មវិធីបោះជំរុំក្រោមប្រធានបទ «គ្រួសារនីមួយៗបានទទួលអំណោយទានមួយដូចៗគ្នាពីព្រះជាម្ចាស់គឺធម្មជាតិ» កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅព្រះសហគមន៍ខ្នាចរមាស ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង ដែលរៀបចំឡើងដោយអង្គការជេស្វីតសឺហ្វីសកម្ពុជា (Jesuit Service Cambodia)។
ពត៌មាន ធនាគារពិភពលោក សម្រេចផ្តល់កម្ចី១៣លានដុល្លារដល់កម្ពុជាដើម្បីលើកកម្ពស់ស្តង់ដាសុខាភិបាល ធនាគារពិភពលោក (World Bank) បានអនុម័តកម្ចី១៣លានដុល្លារអាម៉រិកសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដាវិស័យសុខាភិបាល។
ពត៌មាន កម្ពុជាប្ដេជ្ញាការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិ យូណេស្កូកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ព្រមទាំងបញ្ជាក់ជាថ្មីនូវសុឆន្ទៈ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងរូបី និងអរូបី។
ពត៌មាន កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀង សន្តិភាព រវាងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz កម្ពុជាស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រេចបានរវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។
ពត៌មាន លោកកាឌីណាល់ នៅក្រុងម៉ានីល ព្រមានអំពីព័ត៌មានមិនពិត និងបព្វជិតនិយម លោកកាឌីណាល់ ចូសេ អាដវីនគូឡា (Jose Advincula) នៃព្រះសហគមន៍កាតូលិកភូមិភាគម៉ានីល ប្រទេសហ្វីលីពីន បានព្រមានថា ព័ត៌មានមិនពិត និងបព្វជិតនិយម កំពុងបន្តបន្សល់ស្រមោលលើសង្គមហ្វីលីពីន និងព្រះវិហារកាតូលិក ដោយជំរុញឱ្យគ្រិស្តបរិស័ទឆ្លើយតបតាមរយៈការប្រែចិត្តចិត្តគំនិត ការរួបរួម និងការប្តេជ្ញាចិត្តឡើងវិញចំពោះសេចក្តីពិត។
ពត៌មាន សម្តេចប៉ាប ទទួលជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងនៅបុរីវ៉ាទីកង់ សម្តេចប៉ាបឡេអូ ទី១៤ បានយាងទទួលជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង ក្នុងឱកាសជួបពិភាក្សាជាឯកជននៅបុរីវ៉ាទីកង់ នៅថ្ងៃទី១៥ ខែមិថុនា ហើយនៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរក៏បាន បញ្ជាក់ជាថ្មីអំពីទំនាក់ទំនងយូរអង្វែងរវាងបុរីវ៉ាទីកង់ និង កូរ៉េខាងត្បូង។
ពត៌មាន កម្ពុជា បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់ របស់អ្នកប្រើប្រាស់ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានសហការរៀបចំ ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។
ពត៌មាន កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌នៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានចាប់ដៃគូគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដែលជាជំហានវិជ្ជមានមួយឈានទៅរកការសម្រេចបាននូវគម្រោង «ប្រទេសពីរ គោលដៅតែមួយ»។
ពត៌មាន គ្រឹះដ្ឋានអប់រំកាតូលិកនៅខេត្តតាកែវ សហការគ្នារៀបចំសិក្ខាសាលាស្តីពី ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ ខេត្តតាកែវ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសន្តប៉ូល បានសហការជាមួយវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ»។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅទីតាំងវិទ្យាស្ថានផ្ទាល់ ស្ថិតក្នុងភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានសិក្ខាកាមចូលរួមយ៉ាងកុះករជាង ១០០ នាក់។
ពត៌មាន ព្រះសហគមន៍កាតូលិកសៀងហៃប្រារព្ធពិធីបុណ្យបេះដូងពិសិដ្ឋ និងពិធីទទួលគ្រីស្តបរិស័ទថ្មី ៥៨ នាក់ គ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍កាតូលិក បេះដូងពិសិដ្ឋរបស់ព្រះយេស៊ូនៅភូមិភាគជុងបាវជា (Gongbaoqiao ) ដែលជាព្រះសហគមន៍កាតូលិកមួយនៅក្នុងភូមិភាគសៀងហៃភាគខាងកើតប្រទេសចិន។
ពត៌មាន សម្តេចប៉ាបឡេអូទី១៤ អធិស្ឋានសម្រាប់ប្រជាជនហ្វីលីពីនដែលរងផលប៉ះពាល់ដោយការរញ្ជួយដីធ្ងន់ធ្ងរ សម្តេចប៉ាបឡេអូទី១៤ បានអធិស្ឋានសម្រាប់មនុស្សរាប់សិបនាក់ដែលបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រហ្វីលីពីននៅថ្ងៃទី ៨ ខែមិថុនា ដែលបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅប្រទេសជាច្រើន។
ពត៌មាន ក្រសួងព្រមានអំពីកម្រិតទឹកភ្លៀងខ្ពស់ជាងមធ្យមភាគ ក្នុងអំឡុងរដូវវស្សា ក្រសួងបានបញ្ជាក់ថា តាមការទស្សន៍ទាយបង្ហាញថា សីតុណ្ហភាពនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងតំបន់ខ្សែអេក្វាទ័រ បាតុភូត El Niño (អែលនីញ៉ូ) នឹងបន្តកើតមាននៅក្នុងខែកក្កដា ហើយនឹងឡើងដល់កម្រិតកំពូលនៅក្នុងខែវិច្ឆិកា។
ពត៌មាន ឥរិយាបថ និងការរីកចម្រើនផ្ទាល់ខ្លួន ជាប្រធានបទធំសម្រាប់សិក្ខាសាលាយុវជនភូមិភាគភ្នំពេញ ឆ្នាំ២០២៦ យុវជន យុវនារីជាច្រើននាក់ មកពីមណ្ឌលសកម្មភាពទាំង ៧ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមមាន៖ មណ្ឌលសកម្មភាពភ្នំពេញថ្មី ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង តាខ្មៅ បាសាក់ មេគង្គ និងផ្លូវដ៏វិសុទ្ធ បានជួបជុំគ្នានៅព្រះសហគមន៍សន្តសិលា សន្តប៉ូល ភ្នំពេញថ្មី ដើម្បីចូលរួមកម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ ក្រោមប្រធានបទ «ឥរិយាបថ និងការរីកចម្រើនផ្ទាល់ខ្លួន»។
ពត៌មាន ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ បើកពិព័រណ៍ សារមន្ទីរស្ថាបនិកសេរីភាព២៥០ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានដាក់ដំណើរការពិព័រណ៍ «សារមន្ទីរស្ថាបនិកសេរីភាព២៥០» (Freedom 250 Founders Museum Exhibit) កាលពីថ្ងៃទី១៦ ខែមិថុនា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក។
ពត៌មាន លោកជេឌី វ៉ានស៍ ព្យាករណ៍ថា ច្រកអ័រមូស នឹងត្រូវបើកឡើងវិញដោយគ្មានការ ទាមទារបង់ថ្លៃឆ្លងកាត់ អនុប្រធានាធិបតីអាម៉េរិក លោកជេឌី វ៉ានស៍ បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ថា លោករំពឹងថា អ៊ីរ៉ង់នឹងមិនដាក់ការអនុវត្តការទាមទារបង់ថ្លៃឆ្លងកាត់នៅច្រកសមុទ្រអ័រមូស ដែលជាផ្លូវសំខាន់សម្រាប់ពាណិជ្ជកម្មប្រេងឆៅពិភពលោក ហើយដែលវាត្រូវបានគ្រោងឲ្យបើកឡើងវិញទាំងស្រុងនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា។
ពត៌មាន កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងគ្រប់វិស័យអាទិភាព ដែលជាផ្នែកមួយនៃរបៀបវារៈអភិវឌ្ឍន៍ជាតិរយៈពេលវែងរបស់ប្រទេស។
ពត៌មាន សន្និសីទសមាគមកាយឫទ្ធិនារីពិភពលោក នៅខេត្តសៀមរាប លើកកម្ពស់ការផ្តល់អំណាចដល់កុមារី និងយុវតី ប្រទេសកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់អំណាចដល់កុមារី និងស្ត្រី ដែលជាគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍសង្គម និងជាតិ នៅក្នុងឱកាសបើកសន្និសីទពិភពលោកលើកទី៣៩ នៃសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសមាគម Olave Baden-Powell (OB-PS) ដែលបានប្រារព្ធឡើងនៅក្រុងសៀមរាប ខេត្តសៀមរាប។