មន្ដ្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ របស់កម្ពុជា បានចាប់ផ្តើមចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។មន្ត្រីជំនាញរំពឹងថា នៅពេលការនាំចេញនេះទទួលបានជោគជ័យវានឹងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា។