ក្រុមលោកអភិបាលព្រះសហគមន៍អាស៊ីនឹងស្វែងយល់ពីបេសកកម្មនាពេលអនាគតរួមគ្នានៅ FABC នៅទីក្រុងហ្សាកាតា
កិច្ចប្រជុំពេញអង្គលើកទី១២ នៃសហព័ន្ធអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកអាស៊ី នឹងប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៦ ខែកក្កដា ដោយមានអ្នកចូលរួមជាង ១២០នាក់ ។
តាមសេចក្តីប្រកាសពីលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំនេះ នៅក្នុងព្រឹត្តិការណ៍ជិតមួយសប្តាហ៍នៅពេលខាងមុខនេះ គណប្រតិភូចូលរួមទាំងអស់ គឺរួមមានលោកអភិបាលនានាមកពីអាស៊ី មន្ត្រីវ៉ាទីកង់ លេខាធិការនៃការិយាល័យ FABC អ្នកទ្រឹស្ដីសាសនា និងអ្នកជំនាញខាងសាសនា ដើម្បីស្វែងយល់ពីបេសកកម្មនាពេលអនាគតរបស់ព្រះសហគមន៍កាតូលិកនៅអាស៊ី។
តាមការគ្រោងទុកកិច្ចប្រជុំពេញអង្គរយៈពេលជិតមួយសប្តាហ៍នេះនឹង រៀបចំឡើងដោយអគ្គភូមិភាព ហ្សាកាតា នៅសណ្ឋាគារ មូលៀ សេណាយ៉ាន ( Mulia Senayan) ។
កិច្ចប្រជុំនេះនឹងរៀបចំឡើង ក្រោមអធិបតីភាពរបស់លោកកាឌីណាល់ អូស្វាល ហ្គ្រាស៊ីយ៉ាស (Oswald Gracias) អគ្គអភិបាលកិត្តិយសនៃអគ្គភូមិភាគទីក្រុងបុមបៃ ភាគខាងលិចប្រទេសឥណ្ឌា នៅក្នុងនាមជាបេសក្ខជនពិសេសរបស់សម្តេចប៉ាប។
ក្រោយមកកម្មវិធីអធិដ្ឋាននិងថ្វាយអភិបូជាចា គឺគ្រោងនឹងដឹកនាំដោយ លោកកាឌីណាល់ ល្វីស អាន់តូនីញ៉ូ តាឃ្លេ (Cardinal Luis Antonio Tagle) អនុរដ្ឋមន្រ្តីនៃក្រសួងប្រកាស ដំណឹងល្អ។
លោកកាឌីណាល់ នឹងចូលរួមធ្វើការឆ្លុះបញ្ចាំងរបស់លោកផ្តោតលើស្មារតីនៃព្រះសហគមន៍ ការកសាងស្ពាន និងការប្រែចិត្តគំនិត ខាងសាសនាដែលត្រូវការសម្រាប់ថ្នាក់ដឹកនាំរបស់ព្រះសហគមន៍ នៅអាស៊ី។
នៅថ្ងៃបន្ទាប់នឹងមានបទបង្ហាញ និងការពិភាក្សាអំពីការពិតសង្គម និងភូមិសាស្ត្រនយោបាយដែលកំពុងផ្លាស់ប្តូររបស់អាស៊ីជាដើម ។