អ្នកលេងឆ្នោតដែលគេឡាយហើយកោសតាមបណ្តាញសង្គមប្រយ័ត្នគេបោក !
បងប្អូនប្រជាពលរដ្ឋដែលបានឃើញឫបានសាកល្បង ហើយលេងនូវល្បែងម្យ៉ាងដែលគេហៅថា ឆ្នោតកូសដែលគេផ្សាយផ្ទាល់នៅលើបណ្តាញសង្គមនានា សូមមានការប្រុងប្រយ័ត្ន ក្រែងគេបោកខាតបង់ធំ អស់លុយហើយខ្មាស់គេទៀត ។
នៅពេលដែលប្រទះឃើញសកម្មភាពផ្សព្វផ្សាយនូវឆ្នោតកោសបានរង្វាន់ដែលគេផ្សាយផ្ទាល់នេះនៅពេលដែលយើងចុចទៅ ឫលេងវាដំបូង គឺត្រូវមែន ហើយរង្វាន់នោះគឺត្រូវជាបន្តបន្ទាប់ ។ នៅពេលដែលត្រូវរង្វាន់គេបានវេលុយឲ្យយើងភ្លាមៗទៅតាមទំហំរង្វាន់ដែលយើងកោសបានសម្រេច ប៉ុន្តែប្រយ័ត្នពេលកោសហើយបានរង្វាន់ធំ ហើយមានគេទំនាក់ទំនងទាមទារឲ្យវេរលុយខ្លះរត់ការឯកសារ។
បងប្អូននេះគឺជាល្បិចបោកប្រាស់មួយ នៅពេលដែលបងប្អូនជួបប្រទះបែបនេះ ។ នៅពេលដែលបងប្អូនលេងទៅឈ្នះ បងប្អូននឹងត្រូវគេគៀងបញ្ចូលទៅក្នុងស៊ង ដោយអូសបងប្អូនអោយលង់ហើយព្យាយាមលេង ដើម្បីតាមរង្វាន់ធំ ។
នៅពេលដែលជនខិលខូចដឹងថា បងប្អូនចូលទៅក្នុងអន្ទាក់នៃភាពលោភលន់របស់ពួកគេហើយនោះ បងប្អូននឹងត្រូវពួកគេប្រកាសថា បានឈ្នះរង្វាន់ធំ ដែលមានទឹកប្រាក់ឫជារបស់របរធំៗ ប៉ុន្តែជាថ្នូរនឹងបានរង្វាន់នោះ គឺក្រុមជនខិលខូចដាក់លក្ខខណ្ឌនេះនោះ តាមតម្រូវការនិងផែនការដែលគេអាចអូសបាន ។
អ្វីដែលពួកគេអូសនោះ គឺថា ប្រសិនបើបងប្អូនចង់បានរង្វាន់ដែលឈ្នះបាននោះ គឺបងប្អូនត្រូវពួកគេតម្រូវឲ្យវេជាលុយប៉ុណ្ណេះ ប៉ុណ្ណោះតាមដែលគេអូសក្រឡាបាន ហើយនៅពេលដែលបងប្អូនវេលុយទៅគេរួចរាល់ នៅពេលនោះរាល់មធ្យោបាយទំនាក់ទំនងរបស់បងប្អូនជាមួយនឹងពួកគេនឹងត្រូវពួកគេប្លក់ចោល លែងទាក់ទងបាន ។
បងប្អូនដើម្បីបង្ការកុំឲ្យចាញ់បោកពួកក្រុមជនខិលខូចនានា សូមតាំងចិត្តឲ្យស្មោះត្រង់ ហើយកុំចង់បានរបស់របរឫទ្រព្យសម្បត្តិរបស់គេ ។ បងប្អូនត្រូវចាំថា គ្មានរបស់របរណាដែលបងប្អូនអាចបានដោយងាយស្រួលនោះទេ ។
នៅក្នុងករណីដែលបងប្អូនត្រូវឆ្នោតមែន គឺរាល់ឆ្នោតដែលមានក្រុមហ៊ុនត្រឹមត្រូវតែត្រូវរង្វាន់ហើយ គេមិនដែលតម្រូវឲ្យបងប្អូនវេលុយខ្លះទៅគេនោះទេ ។ សូមកុំឆោត ហើយ កុំលោភលន់ តែយើងចង់បាននិងលោភលន់ គេក្តក់ហើយចង់អន្ទាក់តែបន្តិច យើងដឹងតែជាប់ហើយ ។
សូមកុំប្រហែស មនុស្សសម័យឥឡូវនេះល្បិចបោកប្រាស់ខ្ពស់ណាស់ ហើយក៏ស្ទាត់ជំនាញផងដែរ ដូច្នេះ ស្មារតីប្រុងប្រយ័ត្នគឺត្រូវតែយកចិត្តទុកដាក់។ សូមរក្សាចិត្តឲ្យស្ងប់ ហើយត្រូវចាំថាគ្មានពីណាសុខៗគេហៅយើងទៅយកលុយស្រួលៗនោះ ។
