ក្នុងដំណើរយាងទស្សនកិច្ចទៅកាន់សាលាបព្វជិតសាសនា ក្នុងឱកាសខួបលើកទី ៣២៥ នៃសាលាការទូតសន្តអាសនៈ សម្តេចប៉ាបឡេអូទី១៤ បានឆ្លុះបញ្ចាំងពីតួអង្គនិងតួនាទីដ៏សំខាន់របស់អ្នកការទូតរបស់បុរីវ៉ាទីកង់ឫសន្តអាសនៈ ថា អ្នកការទូតជាអ្នកនាំសារនៃសន្តិភាព ដែលត្រូវបានអំពាវនាវឱ្យការពារគ្រួសារមនុស្សជាតិជារូមមិនមែន តែសហគមន៍គ្រិស្តបរិស័ទឡើយ ។