ព្រះសហគមន៍ពីរភូមិភាគនៅបង់ក្លាដេសរៀបចំកម្មវិធីទិវាយុវជនរួមគ្នាជាលើកដំបូង

យុវជនកាតូលិកជាង ២២០នាក់ មកពីភូមិភាគចូយពួរហាត (Joypurhat) ដែលជាភូមិភាគទើបបង្កើតថ្មី និងភូមិភាគរ៉ាសាហ៊ី (Rajshahi) បានជួបជុំគ្នាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែតុលា ដើម្បីរៀបចំកម្មវិធី «ទិវាយុវជន» រួមគ្នារវាងភូមិភាគទាំងពីរ។

កម្មវិធីនេះមានគោលបំណងពង្រឹងជំនឿ ភាពឯកភាព និងការទទួលខុសត្រូវក្នុងនាមជាគ្រីស្តបរិស័ទក្នុងចំណោមយុវជន ហើយក៏ដើម្បីចូលរួមក្នុងការអធិស្ឋាន ការបណ្តុះបណ្តាល និងសកម្មភាពនានា ដែលផ្តោតលើគុណតម្លៃគ្រីស្តបរិស័ទ ភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវរបស់ពួកគេនៅក្នុងព្រះសហគមន៍ និងសង្គម។

លោកអគ្គអភិបាល ជីវាស រ៉ូហ្សារីយូ (Gervas Rozario) នៃភូមិភាគ Rajshahi និងលោកអភិបាល ផល ហ្គោមេស (Paul Gomes) នៃភូមិភាគ Joypurhat ព្រមទាំងបូជាចារ្យ និងបងស្រីសាសនានិយមជាច្រើនរូបទៀតមកពីព្រះសហគមន៍ផ្សេងៗ ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។

ថ្លែងទៅកាន់យុវជនដែលបានចូលរួម លោកអគ្គអភិបាល ជីវាស រ៉ូហ្សារីយូ (Gervas Rozario) នៃព្រះសហគមន៍រ៉ាសាហ៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបណ្តុះបណ្តាលយុវជននៅក្នុងជីវិតរបស់ព្រះសហគមន៍។ លោកបានលើកឡើងថា៖ «យុវជនគឺជាអនាគតរបស់ព្រះសហគមន៍។ ប្រសិនបើយុវជនមានភាពរស់រវើក នោះព្រះសហគមន៍ក៏នឹងមានភាពរស់រវើកដែរ។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ការបណ្តុះបណ្តាលដ៏ត្រឹមត្រូវដល់ពួកគេ គឺជារឿងចាំបាច់បំផុត»។

វគ្គបណ្តុះបណ្តាលនេះបានដំណើរការជាសកម្មភាពចែករំលែកតាមប្រធានបទផ្សេងៗ ដោយផ្តោតលើជំនឿ ទស្សនៈជីវិត ការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងគុណតម្លៃគ្រីស្តបរិស័ទ។ សកម្មភាពនានាបានលើកទឹកចិត្តឱ្យអ្នកចូលរួមអាចចែករំលែកបទពិសោធន៍នៃជំនឿរបស់ខ្លួន និងពិចារណាអំពីរបៀបអនុវត្តគុណតម្លៃគ្រីស្តបរិស័ទនៅក្នុងជីវិតប្រចាំថ្ងៃ។

ជំនួបនេះក៏បានផ្តល់ឱកាសដល់យុវជនកាតូលិកមកពីភូមិភាគទាំងពីរ ដើម្បីកសាងទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងស្មារតីនៃភាពជាបងប្អូន តាមរយៈការអធិស្ឋានរួមគ្នា និងការចូលរួមសកម្មភាពផ្សេងៗ។

Daily Program

Livesteam thumbnail
khmer popup image