ព្រះយេស៊ូមានព្រះបន្ទូលថា សូមឲ្យយើងស្នាក់នៅក្នុងអង្គព្រះអង្គ ជាដរាបរហូត ឲ្យយើងនៅក្នុងសេចក្ដីស្រលាញ់របស់ព្រះយេស៊ូ ដើម្បីឲ្យយើងមានអំណរសប្បាយពេញលក្ខណៈ ប៉ុន្តែប្រហែលជាពិបាកសម្រាប់ពេលចាប់ផ្ដើមចូលនៅក្នុងគ្រីស្តសាសនា យើងមានអំណរសប្បាយ យើងចូលនៅក្នុងព្រះសហគមន៍ អ្វីៗទាំងអស់ ដូចជាកើតជាថ្មី។