នៅពេលដែលបទឈប់បាញ់នៅមានសភាពផុយស្រួយ បើទោះបីជាភាគីទាំងសងខាងបានរក្សាបទឈប់បាញ់ជាបន្តបន្ទាប់តាំងពីអាធ្រាត្រថ្ងៃទី២៨ ឈានចូលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ហើយក្តី មកដល់ពេលនេះ ពលរដ្ឋជាជនភៀសសឹកគឺពិតជាមិនទាន់ធានាពិតប្រាកដថា ពួកគេអាចវិលទៅលំនៅស្ថានពួកគេវិញពិតប្រាកដនៅពេលណានៅឡើយទេ។